កុមារហៃទីរាប់ពាន់នាក់ បានវិលត្រឡប់ទៅសាលារៀនវិញ កាលពីថ្ងៃច័ន្ទ បន្ទាប់ពីថ្នាក់រៀនពួកគេ ត្រូវបានផ្អាកជាបណ្តោះអាសន្ន ក្នុងកំឡុងពេលនៃភាពវឹកវរដោយអំពើហឹង្សា។
ក្រសួងអប់រំប្រទេសនេះ បានអំពាវនាវឱ្យសាលារដ្ឋ និងឯកជន បើកទ្វារឲ្យសិស្សាឡើងវិញ កាលពីសប្តាហ៍មុន។
សាលារៀន ដូចជាការិយាល័យរដ្ឋាភិបាល និងធុរកិច្ចនានាបានបិទទ្វារ ដោយសារអំពើហិង្សាបានកើនឡើង ក្នុងកំឡុងពេលបាតុកម្ម ដែលមានគោលបំណងបង្ខំឱ្យ លោកប្រធានាធិបតី Jovenel Moise លាលែងពីតំណែង។
ការតវ៉ាបានចាប់ផ្តើមនៅពាក់កណ្តាលខែកញ្ញា ដែលត្រូវបានរៀបចំឡើង ដោយមេដឹកនាំប្រឆាំងនិងអ្នកគាំទ្រ ដែលខឹងសម្បារនឹងអំពើពុករលួយ ការរីករាលដាលអតិផរណា និងការផ្គត់ផ្គង់ធ្លាក់ចុះ រួមទាំងឥន្ធនៈ។
អាជ្ញាធរ និយាយថា កុមារជាង ២ លាននាក់ មិនអាចចូលរៀនបានដោយសារការតវ៉ានេះ៕