«រួមគិត រួមធ្វើ រួមដោះស្រាយ ដើម្បីបញ្ឈប់អំពើហិង្សា លើស្ត្រីនិងក្មេងស្រី» គឺជាប្រធានបទ នៃយុទ្ធនាការ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្ត្រី
| ព័ត៌មានជាតិ
SHARE

  ភ្នំពេញ ៖ ក្រសួងកិច្ចការនារី ដែលមានការសហការ ជាមួយនឹងអង្គការ UN Women កម្មវិធី ACCESS អង្គការ UNFPA បានរៀបចំ «យុទ្ធនាការ ១៦ថ្ងៃ បំពាក់បូរពណ៌សរ បញ្ឈប់អំពើហិង្សាលើស្ត្រី» ក្រោមប្រធានបទ រួមគិត រួមធ្វើ រួមដោះស្រាយ ដើម្បីបញ្ឈប់អំពើហិង្សា លើស្ត្រីនិងក្មេងស្រី។ យុទ្ធនាការនេះ គឺជាយុទ្ធនាការមួយ ដែលត្រូវបានប្រារព្ធឡើង ចាប់តាំងពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ជារៀងរាល់ឆ្នាំ និងជាលក្ខណៈសកល។

  លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ ក្រសួងកិច្ចការនារី តែងតែសហការ ជាមួយអង្គការដៃគូរ អង្គការមិនមែនរដ្ឋាភិបាល ក្រុមហ៊ុនឯកជន ដើម្បីប្រារព្ធពិធីនេះឡើង ក្នុងគោលបំណងបញ្ឈប់អំពើហិង្សាគ្រប់រូបភាព មកលើស្ត្រីនិងក្មេងស្រី ដើម្បីលើកកម្ពស់ភាពសុខដុមរមនា និងភាពរុងរឿង ក្នុងក្រុមគ្រួសារសហគមន៍ សង្គម និងនៅកន្លែងធ្វើការ។ លោកជំទាវបន្ថែមថា យុទ្ធនាការ​នេះ មានបំណងបង្កើនការចូលរួម ទប់ស្កាត់ និងឆ្លើយតប ចំពោះអំពើហិង្សា ទាក់ទងនឹងយេនឌ័រ តាមរយៈរួមគិត រួមធ្វើ និងរួមដោះស្រាយ។

  សូមជម្រាបថា យុទ្ធនាការនេះ ចាប់ផ្តើមឡើង នៅក្នុងឆ្នាំ១៩៩១ ដោយក្រុមជនជាតិកាណាដាមួយក្រុម ហើយសកម្មភាពជាច្រើន នៃយុទ្ធនាការនេះ បានប្រារព្ធធ្វើឡើងជាសកល ដែលមានសកម្មភាពសំខាន់ៗទាំងនោះ រួមមានការបំពាក់បូពណ៌ស ការដើរក្បួនតាមទីសាធារណៈ ការរៀបចំអង្គមិទ្ទិញ​ ការចែកចាយសម្ភារៈអប់រំ ការផ្សព្វផ្សាយតាមប្រព័ន្ធព័ត៌មាន កាសែត វិទ្យុ ទូរទស្សន៍ និងការសម្ដែងសិល្បៈជាដើម៕អត្ថបទ​ ៖ សន ពិសិដ្ឋ 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation