មនុស្សប្រហែល១៦៨លាននាក់នៅជុំវិញពិភពលោកនឹងត្រូវការជំនួយរបស់អ.ស.បក្នុងឆ្នាំ២០២០
| ព័ត៌មានអន្តរជាតិ
SHARE

អាមេរិក៖ អង្គការសហប្រជាជាតិបានប្រកាសនៅថ្ងៃពុធនេះថា មនុស្សរហូតដល់ទៅ១៦៨លាននាក់ឬប្រហែលម្នាក់ក្នុងចំណោមមនុស្ស៤៥នាក់នៅជុំវិញពិភពលោកនឹងត្រូវការជំនួយមនុស្សធម៌និងការការពារនៅឆ្នាំ២០២០និងបានបន្ថែមថាអង្គការសហប្រជាជាតិត្រូវការលុយ២៩ពាន់លានដុល្លារអាមេរិកដើម្បីជួយផ្ដល់ជំនួយ។

អង្គការសហប្រជាជាតិបានបញ្ជាក់ថានេះគឺជាតួលេខខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីសង្គ្រាមលោកលើកទី២មក។

អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌បាននិយាយក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងហ្សឺណែវថាមនុស្សកាន់តែច្រើនជាងការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិបានរងផលប៉ះពាល់ដោយសារជម្លោះ, ការប្រែប្រួលអាកាសធាតុ ឬការធ្លាក់ចុះនៃសេដ្ឋកិច្ច។

យោងតាមអគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌, អង្គការសហប្រជាជាតិមានគោលដៅជួយមនុស្ស១០៩លាននាក់ដែលជាគោលដៅអទិភាពខណៈដែលទីភ្នាក់ងារផ្សេងៗនិងអង្គការក្រៅរដ្ឋាភិបាលផ្សេងទៀតនឹងជួយអ្នកដែលនៅសេសសល់។

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ ប្រទេសយេម៉ែននឹងនៅតែជាប្រទេសដែលមានវិបត្តិមនុស្សជាតិធ្ងន់ធ្ងរជាងគេបំផុតនៅក្នុងពិភពលោកដោយស្ទើរតែ៨០%នៃប្រជាពលរដ្ឋសរុបឬប្រមាណជា២៤លាននាក់កំពុងត្រូវការជំនួយមនុស្សធម៌៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation