និស្សិតពេទ្យនៅកម្ពុជា អាចទទួលបានសញ្ញាប័ត្រ២ ក្នុងពេលតែមួយ
| ព័ត៌មានជាតិ
SHARE

វិទ្យាស្ថានប៉ាស្ទ័រ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងបើកវគ្គបណ្តុះបណ្តាលដំបូង នៅកម្ពុជា ដែលអាចអោយនិស្សិតទទួលបានសញ្ញាប័ត្រ២ ក្នុងពេលតែមួយ។

នេះគឺជាលទ្ឋផលក្នុងជំនួប រវាងឯកឧត្តមសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានអនុញ្ញាតិ អោយលោកស្រី ឡូរ៉ង់ បារីល ប្រធានវិទ្យាស្ថានប៉ាស្ទី័រថ្មីចូលជួបសំដែងការគួរសម នៅទីស្តីការក្រសួងសុខាភិបាល។ 

ក្រោយជំនួបនោះ ឯកឧត្តម សាផុន វឌ្ឍនៈ សាកលវិទ្យាធិការសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល បានប្រាប់ក្រុមអ្នកសារព័ត៌មានថាឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលបារាំង ដែលតែងតែជួយគាំទ្រប្រទេសកម្ពុជា ជាពិសេសវិស័យសុខាភិបាល ទាំងលើការងារបណ្តុះបណ្តាល ទាំងការងារថែទាំសុខភាព និងការងារស្រាវជ្រាវជាពិសេស។ បើនិយាយដោយឡែក សំរាប់វិទ្យាស្ថានប៉ាស្ទ័រ គឺឯកឧត្តមបានលើកទឹកចិត្តអោយលោកស្រីប្រធាន បន្តការខិតខំប្រឹងប្រែងបន្តទៅទៀត ក្នុងការផ្តល់សេវាទាំងបីប្រភេទខាងលើ។ 

វិទ្យាស្ថានប៉ាស្ទ័រមានកម្មវិធីចាក់ថ្នាំបង្ការ វ៉ាសាំង ឆ្កែឆ្លួតខាំ ការងារ ស្រាវជ្រាវ និង បណ្តុះបណ្តាល និស្សិតនៅតាមសាកលវិទ្យាល័យផ្សេងៗ ជាពិសេសនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មានជំនាញ ពិសោធន៏ ជំនាញសុខភាពសាធារណៈ។ នៅក្នុងនោះ លោកស្រីក៏បានមានប្រសាសន៏ទាក់ទិន នឹងកិច្ចសហប្រតិបត្តិការថ្មីមួយ គឺ កិច្ចសហការរវាង វិទ្យាស្ថានប៉ាស្ទ័រ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និង សាកលវិទ្យាល័យនៅប្រទេសបារាំងឈ្មោះ ប៉ារីស សាក់ក្លេរ ដែលរួមគ្នាក្នុងការបណ្តុះបណ្តាលបរិញ្ញាបត្រជាន់ខ្ពស់ ជាកម្មវិធីអន្តរជាតិ ហើយនៅពេលនិស្សិតរៀនចប់នឹងទទួលបានសញ្ញាបត្រ២ក្នុងពេលតែមួយ ពីកម្ពុជានិងពីបារាំង៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation