ផ្សារទំនើប អ៊ីអនម៉ល រកឃេីញជើងឯកក្នុងក្នុងកម្មវិធី ប្រកួតផ្តាច់ព្រ័ត្រនៃការសម្តែងលើកកម្ពស់ការបម្រើសេវាកម្ម ប្រចាំឆ្នាំ២០១៩ 
| ព័ត៌មានជាតិ
SHARE

នេះជាលើកទី០៤ ហើយរបស់ផ្សារទំនើប អ៊ីអនម៉ល ភ្នំពេញ  និងជាលើកទី០២សម្រាប់ផ្សារទំនើប អ៊ីអនម៉ល សែនសុខស៊ីធី ដែលបានរៀបចំកម្មវិធីប្រកួតដើរតួសម្តែងស្តីពីការផ្តល់សេវាកម្មល្អបំផុតប្រចាំឆ្នាំជូនអតិថិជន ដែលត្រូវបានធ្វើឡើងក្នុងរយៈពេល ៤សប្តាហ៍រួចមកហើយ ដោយបានឆ្លងកាត់វគ្គហ្វឹកហ្វឺន និងវគ្គប្រកួតសម្តែងជម្រុះដែលបានធ្វើឡើងតាមកាលបរិច្ឆេទកន្លងមក។ 

កម្មវិធីប្រកួតប្រជែងរកជេីងឯកបម្រេីសេវាកម្មប្រចាំឆ្នាំនេះ បង្កេីតឡេីងក្នុងគោលបំណងដើម្បីធ្វើឲ្យប្រសើរនូវកម្រិតនៃការផ្តល់សេវាកម្មជូនអតិថិជនដែលត្រូវបានផ្តល់ឱ្យដោយបុគ្គលិកហាងនីមួយៗ។ 

ក្នុងការប្រកួតប្រជែងនេះ គេសង្កេតឃើញថា  បណ្តាបេក្ខជន បេក្ខនារីទាំងអស់បានខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាព ចំណេះដឹង ជំនាញ  និងបទពិសោធន៍រៀងៗខ្លួនតាមរយៈការផ្តល់ជូននូវសេវាកម្ម និងប្រភេទផលិតផលជាច្រើនម៉ូដច្រើនម៉ាក ដើម្បីទទួលបាននូវជ័យលាភីជំនាញផ្តល់សេវាកម្មជូនដល់អតិថិជនល្អបំផុតប្រចាំឆ្នាំ។

ក្នុងនោះ ម៉ាកយីហោនីមួយៗសុទ្ធសឹងតែមានអ្នកតំណាង ហើយអ្នកតំណាងនីមួយៗ បានបង្កើតឡើងវិញនូវតិចនិចដែលសង្ខេបពីរបៀបដែលពួកគេអាចដោះស្រាយ និងប្រឈមមុខ  និងជំរុញការពេញចិត្តរបស់អតិថិជននៃឈុតឆាកនីមួយៗជាមួយនឹងតម្រូវការរបស់អតិថិជន និងស្ថានភាពជាក់ស្តែងនៃការផ្តល់សេវាកម្មពីអាជីវកម្មរបស់ពួកគេ។

សូមបញ្ជាក់ថា សម្រាប់បេក្ខជន បេក្ខនារី ដែលបានឈ្នះពីការប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រនេះនឹងទទួលបាននូវ ការឧបត្ថម្ភជាទូរស័ព្ទដែIphone 11 និងថវិកា រួមទាំងវិញ្ញាបនបត្រ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation