២៦ឆ្នាំមកនេះ WB ផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ ដែលមានទឹកប្រាក់សរុបចំនួនប្រមាណ ២ពាន់លានដុល្លារ
| ព័ត៌មានជាតិ
SHARE

លោកស្រី Inguna Dobraja ប្រធានគ្រប់គ្រងការិយាល័យ WB ប្រចាំកម្ពុជា បានមានប្រសាសន៍ថា រយៈពេល ២៦ឆ្នាំមកនេះ គិតចាប់ពីឆ្នាំ១៩៩៣ រហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០១៩ នេះ ធនាគារពិភពលោក WB បានផ្តល់ហិរញ្ញប្បទានសហ-ប្រតិបត្តិការ សម្រាប់គម្រោងនិងកម្មវិធីសរុបចំនួន៩៦ ដែលមានទឹកប្រាក់សរុបចំនួនប្រមាណ ២ពាន់លានដុល្លារអាមេរិក ក្នុងនោះឥណទានសម្បទានមានចំនួន ១ ៣៩១,៧៦ លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ ៦៣២,៨១ លានដុល្លារអាមេរិក។

រាជរដ្ឋាភិបាលកម្ពុជា និង WB បានឈានដល់កម្រិតនៃកិច្ចសហប្រតិបត្តិការថ្មីមួយទៀត តាមរយៈការសម្រេចបាននូវការរៀបចំឯកសារក្របខ័ណ្ឌភាពជាដៃគូរវាងកម្ពុជា និង WB-CPF ដែលទទួលបានការអនុម័តពីក្រុមប្រឹក្សានាយកប្រតិបត្តិ WB រួចហើយ ដោយគ្រោងទឹកប្រាក់សរុបចំនួនប្រមាណ ១ពាន់លានដុល្លារអាមេរិក បានមកពីកញ្ចប់ថវិកា IDA18 (២០១៧-២០២០) ចំនួនប្រមាណ ៤៨០ លានដុល្លារអាមេរិក និងកញ្ចប់ថវិកា IDA19 (២០២១-២០២៣) ចំនួន ៥០០-៥៥០ លានដុល្លារអាមេរិក។ ជោគជ័យនៃការរៀបចំ CPF រួមគ្នានេះ គឺជាសក្ខីភាពបង្ហាញអំពីរបៀបរបបការងារថ្មីរបស់ WB ក្នុងស្មារតីគោរពភាពជាម្ចាស់ និងភាពទុកចិត្តទៅលើកិច្ចអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ដែលនឹងនាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កា ជូនប្រជាជនកម្ពុជា និងប្រទេសកម្ពុជាទាំងមូល។

សូមបញ្ជាក់ថា កម្ពុជា និង WB សម្រាប់រយៈពេលមធ្យម ដោយផ្ដោតលើកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យអាទិភាព ចំនួន ០៣ គឺ ១.ការពង្រឹងពាណិជ្ជកម្ម, បច្ចេកវិទ្យា និងភាពប្រកួតប្រជែង ដើម្បីជំរុញការអភិវឌ្ឍវិស័យឯកជន, ២.ការអប់រំ និងការអភិវឌ្ឍជំនាញ ដើម្បីជំរុញការអភិវឌ្ឍមនុស្ស និង ៣.ការគ្រប់គ្រងធនធានធម្មជាតិ និងនគរូបនីយកម្ម ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។ ម៉្យាងវិញទៀត ដើម្បីធ្វើការពិភាក្សាស៊ីជម្រៅអំពីស្ថានភាព, បញ្ហាប្រឈម និងដំណោះជាលក្ខណៈយុទ្ធសាស្រ្ដ ក្នុងការរៀបចំផែនការសំណើគម្រោង ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ និងតម្លៃបន្ថែម ដែលនឹងជួយកម្ពុជាឱ្យសម្រេចបាននូវគោលដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕ ដោយ៖ ចេង ឆហួត

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation