ភ្លើងឆេះព្រៃនៅអូស្ត្រាលីកំពុងឆេះរីករាលដាលខ្លាំងមិនអាចគ្រប់គ្រងបាន
| ព័ត៌មានអន្តរជាតិ
SHARE

ក្រុមពន្លត់អគ្គិភ័យនៅថ្ងៃព្រហស្បតិ៍នេះបានបន្តប្រយុទ្ធតស៊ូជាមួយភ្លើងឆេះព្រៃជាច្រើនកន្លែងនៅជុំវិញទីក្រុងស៊ីដនីដោយបានធ្វើឲ្យទីក្រុងនេះដែលជាទីក្រុងមានមនុស្សរស់នៅច្រើនជាងគេបំផុតរបស់អូស្ត្រាលីត្រូវបានគ្របដណ្ដប់ដោយផ្សែងកខ្វក់ដែលនឹងបន្តកើតមានជាច្រើនថ្ងៃទៅមុខទៀត។

ភ្លើងឆេះព្រៃបានផ្ដាច់យកជីវិតមនុស្សយ៉ាងហោចណាស់៤នាក់និងបានបំផ្លាញលំនៅដ្ឋានជាង៤០០ខ្នងចាប់តាំងពីបានកើតឡើងក្នុងខែវិច្ឆិកាមក។ ភ្លើងឆេះព្រៃបច្ចុប្បន្ននេះកំពុងបន្តឆេះនៅក្នុងរដ្ឋញូវសាវវ៉េល (New South Wales), វីកតូរៀ (Victoria), សាវអូស្ត្រាលី (South Australia), និងគ្វីនឡេន (Queensland)។

អាជ្ញាធរកំពុងប្រយុទ្ធតស៊ូជាមួយភ្លើងឆេះព្រៃជិត១៤០កន្លែងនៅទូទាំងរដ្ឋញូវសាវវ៉េល (New South Wales) ស្របពេលដែលការធ្លាក់ខ្យល់ខ្លាំងកំពុងធ្វើឲ្យភ្លើងឆេះព្រៃជាច្រើនកន្លែងកាន់តែឆេះខ្លាំងមិនអាចគ្រប់គ្រងបាន។

ភ្លើងឆេះព្រៃដ៏ខ្លាំងទាំងនោះគឺសុទ្ធតែស្ថិតនៅជុំវិញទីក្រុងស៊ីដនីនិងកំពុងបង្កឲ្យមានផ្សែងកខ្វក់គ្រោះថ្នាក់គ្របដណ្ដប់ទូទាំងទីក្រុងនេះដែលមានមនុស្សរស់ប្រហែល៥លាននាក់។

ភ្លើងឆេះព្រៃតែងកើតមានជាធម្មតានៅក្នុងប្រទេសអូស្ត្រាលីប៉ុន្តែរដូវកាលភ្លើងឆេះព្រៃឆ្នាំបានចាប់ផ្ដើមលឿនជាងរាល់ឆ្នាំជាមួយសីតុណ្ហភាពកើនឡើងលើស៤០អង្សាសេ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation