កម្ពុជាសង្ឃឹមថានឹងអាចនាំស្វាយទៅកាន់សាធារណរដ្ឋប្រជាមានិតចិននៅពេលឆាប់ៗនេះ
| ព័ត៌មានជាតិ
SHARE

បន្ទាប់ពីស្វាយកម្ពុជានាំចេញទៅកាន់ប្រទេសថៃ វៀតណាម អឹរ៉ុបនិងបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត កម្ពុជាកំពុងតែសង្ឃឹមនឹងអាចនាំស្វាយទៅកាន់សាធារណរដ្ឋប្រជាមានិតចិននៅពេលឆាប់ៗនេះ បន្ទាប់ពីមន្ត្រីភូតគាមអនាម័យរបស់សាធារណរដ្ឋមានិតចិនបានចុះមកវាយតម្លៃកសិដ្ឋានស្វាយនៅប្រទេសកម្ពុជានៅខែវិច្ឆិកាកន្លងទៅនេះ។

តាមការឲ្យដឹងពីបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ បានឲ្យដឹងថា កម្ពុជាមានសង្ឃឹមនឹងអាចនាំស្វាយទៅកាន់ទីផ្សារធំគឺទីផ្សារចិននៅពេលខាងមុខ ព្រោះតាមគោលការណ៍របស់ចិន យើងនៅមានចំនុចខ្វះខាតតិចតួចក្នុងការនាំស្វាយទៅកាន់ចិន។

«ខែវិច្ឆិកានេះមន្ត្រីភូតគាមអនាម័យនៃគយរបស់សាធារណរដ្ឋមានិតចិនបានចុះមកវាយតំលៃកសិដ្ឋានស្វាយនៅប្រទេសកម្ពុជាដែលបានជ្រើសរើស៥ខេត្តសំរាប់ធ្វើការវាយតម្លៃ។ក្រោយពីការវាយតម្លៃ ជាមោទនភាពមួយដែលអ្នកជំនាញទាំង២រូបបានសន្និដ្ឋានថាកសិដ្ឋានស្វាយមានលក្ខណៈល្អប្រសើរស្របតាមស្តង់ដារដែលនាំចេញទៅចិនបានជាដំណាក់កាលដំបូង ហើយគេកត់សំគាល់ថានៅមានបញ្ហាខ្លះដូចជាអនាម័យមិនទាន់ស្អាត មិនទាន់មានយន្តការក្នុងការត្រូតពិនិត្យ សមាភាពចង្រៃពិសេសសត្វចង្រៃទៅតាមរដូវការឲ្យច្បាស់លាស់និងការប្រើប្រាស់ថ្នាំកសិកម្មមិនទាន់ត្រឹមត្រូវតាមនីតិវិធី។ប៉ុន្តែវាជាបញ្ហាតិចតូចដែលយើងអាចកែលំអ។អញ្ចឹងជាក្តីសង្ឃឹមយើងអាចនាំទៅចិនបានក្រោយពីការចុះវាយតំលៃមួយតង់ទៀត។នៅជំហានបន្ទាប់គេនឹងចុះមើលសុវត្ថិភាពមានទាំងសុវត្ថិភាពភូតគាមអនាម័យ។»

បណ្ឌិត ងិន ឆាយ មានប្រសាសន៍បន្តថា កម្ពុជាត្រូវមានរោងចក្រសំលាប់សត្វចង្រៃដើម្បីធានានូវគុណភាពសុវត្ថិភាពស្វាយបន្ថែមព្រោះបច្ចុប្បន្នកម្ពុជាមានរោងចក្រសំលាប់សត្វចង្រៃរបស់ស្វាយតែមួយដែលអាចសម្លាប់មេរោគបានស្វាយប្រមាណពី២៥ទៅ៣០តោនក្នុងមួយថ្ងៃ ជាចំនួនតិចតួចនៅទ្បើយ។

«មុននឹងយើងអាចនាំផ្លែស្វាយទៅកាន់ចិនបាន យើងត្រូវបង្កើតរោងចក្រឬទីតាំងសម្រាប់វេចខ្ចប់និងសម្លាប់មេរោគ។ពិសេសសម្លាប់ពពួកដង្កូវរុយ។ប្រសិនជាយើងមិនបានបង្កើតរោងចក្រនិងសម្លាប់ដង្កូវរុយទេ យើងមិនអាចនាំចេញផ្លែស្វាយស្រស់ទៅសាធារណរដ្ឋមានិតចិនបានទេ។»

លោកបណ្ឌិតបានបន្តថាតំរូវការស្វាយលើទីផ្សារមានច្រើនជាងគេគឺស្វាយកែវល្មៀតនិងស្វាយតៃវ៉ាន់។។បើពិនិត្យមើលតួលេខក្នុងឆ្នាំ២០១៨មកនេះ កម្ពុជានាំស្វាយចេញទៅប្រទេសផ្សេងៗបានជាង១០ម៉ឺនតោនជាស្វាយស្រស់ និងផលិតផលកែច្នៃបានជាង៥ម៉ឺនតោន។នៅពេលនេះមានវិនិយោគិនចង់សង់រោងចក្រសម្លាប់មេរោគស្វាយនៅពេលដែលចិនអនុញ្ញាតឲ្យកម្ពុជានាំចេញទៅសាធារណប្រជាមានិតចិន។

សូមបញ្ជាក់ថាផលិតកម្មដំណាំស្វាយនៅប្រទេសកម្ពុជាមានផ្ទៃដីប្រមាណជាជាង១០ម៉ឺនហិកតានៅទូទាំងប្រទេស៕អត្ថបទ៖ហៃពិសី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation