ពលរដ្ឋខេត្តកណ្តាល មានសំណាងឈ្នះរង្វាន់១០ម៉ឺនដុល្លារពីក្រុមហ៊ុន Cellcard 
| ព័ត៌មានជាតិ
SHARE

  ក្រុមហ៊ុនទូរស័ព្ទចល័ត ឈានមុខគេ សែលកាត បានប្រគល់រង្វាន់ ដល់អ្នកមាន សំណាង ឈ្នះនូវទឹកប្រាក់ ១០០,០០០ដុល្លារអាមេរិក ទៅកាន់អតិថិជនឈ្មោះ ជា ហុក ក្រោយពីអតិថិជនរូបនេះ បានចូលរួមលេងកម្សាន្ត ជាមួយកម្មវិធី “ផ្ញើសារ ដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ” ឬ “10K”។ 

  ពិធីប្រគល់រង្វាន់នេះ ថ្នាក់ដឹកនាំក្រុមហ៊ុន សែលកាត នាំយកថវិកា ប្រគល់ជូនអតិថិជនដល់លំនៅស្ថានផ្ទាល់ នារសៀលថ្ងៃទី៥ ខែធ្នូនេះ។ លោក ជា ហុក  ជាមន្រ្តីបម្រើការនៅមណ្ឌលសុខភាពសិត្បូ មានទីលំនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានសំណាង បានសម្តែងការរីករាយជាខ្លាំង ក្រោយពីបានដឹងថាខ្លួន ពិតជាបានឈ្នះប្រាក់សុទ្ធ ពីក្រុមហ៊ុន សែលកាត ខណៈដែលចំនួនទឹកប្រាក់ ដែលឈ្នះនាពេលនេះ មានចំនួនដល់ទៅ ១០០, ០០០ដុល្លារអាមេរិកឯណោះ ។ ការប្រគល់ប្រាក់រង្វាន់ ធ្វើឡើងពិតៗ ពុំមានការក្លែងបន្លំ ជូនដល់អតិថិជន របស់សែលកាត ដែលបានចូលរួមផ្សងសំណាង ជាមួយកម្មវិធី “ផ្ញើសារដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ”។

  សូមបញ្ជាក់ថា ក្រុមហ៊ុន CellCard នៅតែបន្តប្រគល់រង្វាន់ ជាបន្តបន្ទាប់ គ្រប់ទូទាំងខេត្ត-ក្រុង ដល់អតិថិជនទាំងអស់ ដែលបានគាំទ្រ និងប្រើប្រាស់នូវសេវាទូរស័ព្ទចល័ត លំដាប់លេខ១ នៅក្នុងប្រទេសកម្ពុជា។ ដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារអាមេរិក ជារៀងរាល់ថ្ងៃ ពីក្រុមហ៊ុន សែលកាត លោកអ្នកគ្រាន់តែ ផ្ញើសារជាអក្សរ «10K» រួចផ្ញើ ទៅកាន់ លេខ «8888» ឬ ក៏ទូរស័ព្ទទៅកាន់លេខ «8888» នោះលោកអ្នក នឹងទទួលបានសារ ផ្ញើត្រឡប់មកវិញ ដោយភ្ជាប់មកជាមួយ នឹងលេខកូដសំណាង ហើយសូមរក្សាសារនោះទុក ដើម្បីផ្ទៀងផ្ទាត់៕អត្ថបទ ៖ម៉ៅ នរិទ្ធិយ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation