សម្តេចក្រឡាហោម ស ខេង ៖ ឆ្នាំ២០២៣ រដ្ឋបាលឃុំ-សង្កាត់នីមួយៗ នឹងទទួលថវិកាមធ្យមជាង១៣ម៉ឺនដុល្លារ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ នារសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងឱកាសបិទសិក្ខាសាលាស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២០ របស់ គ ជ អ ប នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចបានលើកឡើងថា នៅឆ្នាំ២០២៣ខាងមុខនេះ រដ្ឋបាលឃុំ-សង្កាត់នីមួយៗនឹងទទួលបានថវិកាសរុបជាមធ្យមចំនួនជាង១៣២.០០០ដុល្លារ។

សម្តេច ស ខេង បន្តថា ដើម្បីបង្កលក្ខណៈឲ្យក្រុមប្រឹក្សាឃុំ- សង្កាត់កាន់តែមានលទ្ធភាពអាចចូលរួមដោះ ស្រាយនូវតម្រូវការជាអាទិភាពនានារបស់មូលដ្ឋាននីមួយៗនោះ ផ្អែកលើអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការផ្ទេរធនធានបន្ថែមពីថវិការដ្ឋជូនរដ្ឋបាលឃុំ-សង្កាត់ដែលបានដាក់ចេញនាខែសីហា ឆ្នាំ២០១៩ កន្លងមក គឺនៅឆ្នាំ២០២០ខាងមុខនេះ ឃុំ-សង្កាត់នីមួយៗនឹងទទួលបានថវិកាសរុបជា មធ្យមចំនួនប្រមាណ១២២.០០០ដុល្លារ ។

សម្តេចថា “ក្នុងនោះរួមមានថវិកាសម្រាប់ចំណាយលើ ផ្នែកអភិវឌ្ឍមូលដ្ឋានចំនួនប្រមាណជាង ៧០.០០០ដុល្លារ ដែលចំនួននេះ កើនឡើងទ្វេដងបើប្រៀបធៀបនឹងឆ្នាំ២០១៩នេះ។ ថវិកានេះនឹងកើនឡើងជារៀងរាល់ឆ្នាំ ដែលរហូតដល់ឆ្នាំ២០២៣ រដ្ឋបាលឃុំ សង្កាត់នីមួយៗនឹងទទួលបានថវិកា សរុបជាមធ្យមចំនួនជាង១៣២.០០០ដុល្លារ” ។

រដ្ឋមន្រ្តីអះអាងថា ជាមួយនឹងការកើនឡើងដ៏គំហុកនេះ នឹងធ្វើឲ្យឃុំ-សង្កាត់ដែលនឹងទទួលបានថវិកាសរុបច្រើនជាងគេ មានរហូតដល់ចំនួនប្រមាណ ៤៥០.០០០ ដុល្លារនៅឆ្នាំ២០២៣ ។

ក្រៅពីសមិទ្ធិផលសំខាន់ទាំង២ខាងលើនេះ យើងបានធ្វើឱ្យមានវឌ្ឍនភាពជាច្រើនពាក់ព័ន្ធការពិនិត្យមើលកែសម្រូលឡើងវិញ និងការដាក់ចេញនូវគោលនយោបាយនានាដែលគាំទ្រដល់ការលើក។កម្ពស់គុណភាពនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលក្នុងនោះរួមមានដូចជា គោលនយោបាយស្តីពីយេនឌ័រ គោលនយោបាយស្តីពីសុវត្ថិភាពបរិស្ថាន និងសង្គមជាដើម។ សកម្មភាពជាច្រើនពាក់ព័ន្ធនឹងការលើកកម្ពស់ការប្រាស្រ័យទាក់ទងរវាងប្រជាពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិក៏បានត្រូវបន្តពង្រឹងថែមទៀតតាមរយៈការអនុវត្តការងារគណនេយ្យភាពសង្គម៕អត្ថបទ៖ ឃឹម វិសាល


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation