ឯកឧត្តម ខៀវ កាញារឹទ្ធ ៖ការយល់ដឹងអំពីច្បាប់ ការលើកកម្ពស់ខ្លួនឯងផ្នែកបច្ចេកវិទ្យានិងភាសា ជាអ្វីដែលអ្នកសារព័ត៌មានត្រូវមានជាចាំបាច់ ឆ្លើយតបទៅហ្នឹងការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាព័ត៌មានក្នុងយុគសម័យ ៤.០
| ព័ត៌មានជាតិ
SHARE

រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកឡើងថា៖ ការយល់ដឹងដោយខ្លួនឯងអំពីច្បាប់និងប្រព័ន្ធតុលការ ការរៀនសូត្រនិងលើកកម្ពស់ខ្លួនឯងខាងផ្នែកបច្ចេកវិទ្យាព្រមទាំងកម្រិតយល់ដឹងផ្នែកភាសាជាអ្វីដែលអ្នកសារព័ត៌មានទូទៅ ត្រូវតែមានក្នុងខ្លួនជាចាំបាច់ ដើម្បីឆ្លើយតបទៅហ្នឹងការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាព័ត៌មានក្នុងយុគសម័យ ៤.០។

លើកឡើងខណៈឯកឧត្តម ខៀវ កាញារឹទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវេទិកានិពន្ធនាយកលើកទី១៦ ក្រោមប្រធានបទ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានកម្ពុជាក្នុងយុគសម័យ៤.០ ព្រឹកថ្ងៃទី០៦ធ្នូនេះនៅភោជនីដ្ឋានទន្លេបាសាក់២។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបន្ថែមអោយដឹងទៀតថា៖ពេលខ្លះក្នុងស្ថានភាពលំបាកអ្នកសារព័ត៌មានត្រូវចេះសហការគ្នាជៀសវាងការចេញដំណឹងខុសគ្នានិងដើម្បីទទួល បានដំណឹងតែមួយ។

លោក ប៉ែន បូណាប្រធានក្លិបអ្នកកាសែតកម្ពុជាបានមានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍រួមនៃវេទិការអោយដឹងថា ក្រោយពីបានជជែកនិងពិភាក្សាយ៉ាងផុសផុលវេទិកានិពន្ធនាយក សារព័ត៌មានបានសំរេចជ្រើសយកចំនុច ចំនួន១៤ដែលក្នុងនោះចំនុចនិមួយៗបានផ្តោតសំខាន់លើ ការអភិវឌ្ឍនិងពង្រឹងសមត្ថភាព ទាំងជំនាញវិជ្ជាជីវៈក៏ដូចជាជំនាញផ្នែកបច្ចេកទេស សំដៅធ្វើយ៉ាងណាអោយអ្នកសារព័ត៌មានដើរទាន់សភាពការណ៍និងក្តាប់បាននៅការវិវឌ្ឍន៍ របស់ពិភពលោក។

គួរបញ្ជាក់ថា វេទិកានិពន្ធនាយកលើកទី១៦ ក្រោមប្រធានបទ ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានកម្ពុជាក្នុងយុគសម័យ៤.០មានការចូលរួមពីនិពន្ធនាយក បណ្ណាធិការ ចាងហ្វាង និងតំណាងសារព័ត៌មាន តាមស្ថាប័នផ្សេងៗដែលបំរើអោយវិស័យព័ត៌មាន ជាច្រើននាក់ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពអ្នកសារព័ត៌មាន ក៏ដូចជាពង្រឹងស្ថាប័នព័ត៌មាននៅកម្ពុជាដើម្បីដើរអោយទាន់ការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាព័ត៌មានក្នុងយុគសម័យ ៤.០៕អត្ថបទ ៖ ម៉ៅ នរិទ្ធិយ៉ា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation