ប៉ូលិសឥណ្ឌាបាញ់សម្លាប់ជនសង្ស័យ៤នាក់ដែលបានរួមគ្នារំលោភហេីយសម្លាប់ស្ត្រីម្នាក់
| ព័ត៌មានអន្តរជាតិ
SHARE

មន្ត្រីប៉ូលិសបាននិយាយថាបុរស៤នាក់ដែលត្រូវបានចោទប្រកាន់ពីបទរំលោភនិងសម្លាប់ស្ត្រីម្នាក់នៅក្នុងទីក្រុងហ៊ីដេរ៉ាបាដ (Hyderabad) ស្ថិតនៅភាគខាងត្បូងប្រទេសឥណ្ឌាត្រូវបានប៉ូលិសបាញ់សម្លាប់នៅថ្ងៃសុក្រនេះ។
យោងតាមមន្ត្រីប៉ូលិសមូលដ្ឋាន បុរសទាំង៤នាក់ត្រូវបានបាញ់សម្លាប់នៅវេលាម៉ោង៣កន្លះទៀបភ្លឺនៅថ្ងៃសុក្រនេះម៉ោងក្នុងប្រទេសឥណ្ឌា។


ប៉ូលិសម្នាក់ទៀតបាននិយាយថាក្រុមជនសង្ស័យបានព្យាយាមដណ្ដេីមកាំភ្លើងពីមន្ត្រីប៉ូលិសម្នាក់ហើយបានព្យាយាមរត់គេចខ្លួនក្នុងអំឡុងពេលដែលពួកគេត្រូវបាននាំទៅកាន់កន្លែងកេីតហេតុ។


សាកសពស្ត្រីរងគ្រោះវ័យ២៧ឆ្នាំដែលត្រូវបានដុតសម្លាប់ត្រូវបានអ្នកដំណេីរម្នាក់ប្រទះឃេីញកាលពីសប្ដាហ៍មុននៅក្នុងផ្លូវក្រោមដីមួយកន្លែងក្នុងទីក្រុងហ៊ីដេរ៉ាបាដ (Hyderabad) ក្រោយពីនាងបានបាត់ខ្លួនមួយថ្ងៃ។


គួរកត់សម្គាល់ថាករណីរំលោភសម្លាប់ដ៏អសោចនេះបានដុតបញ្ឆេះឲ្យមានការតវ៉ានៅទូទាំងប្រទេសឥណ្ឌា៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation