ផ្លូវថ្នល់និងសាលារៀនជាច្រេីនត្រូវបានបិទដោយសារទឹកជំនន់នៅរដ្ឋកាលីហ្វ័រញ៉ា
| ព័ត៌មានអន្តរជាតិ
SHARE

សាលារៀនជាច្រេីននៅបន្តបិទទ្វារនៅថ្ងៃសុក្រនេះនៅក្នុងក្រុងភាគខាងជេីងរដ្ឋកាលីហ្វ័រញ៉ាក្នុងសហរដ្ឋអាមេរិកបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនាំឲ្យជន់លិចផ្លូវហាយវ៉េដ៏សំខាន់មួយខ្សែក្នុងតំបន់ម៉ុងថេរ៉េ (Monterey)។


មន្ត្រីក្នុងតំបន់បាននិយាយថាផ្លូវជាច្រេីនខ្សែក្នុងក្រុងនៅបន្តបិទនៅឡេីយដែរបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងកាលពីមួយថ្ងៃមុន។
លំនៅដ្ឋានយ៉ាងហោចណាស់៥ខ្នងត្រូវបានជន់លិចហើយសាលាបឋមសិក្សាមួយកន្លែងមិនអាចចូលទៅដល់អស់រយៈពេលជាច្រេីនម៉ោងបន្ទាប់ផ្លូវជាច្រេីនខ្សែមិនអាចឆ្លងកាត់បានក្នុងក្រុងភាគខាងជេីងរដ្ឋកាលីហ្វ័រញ៉ា។


ក្រុមមន្ត្រីបានរាយការណ៍ថាទឹកជំនន់ក្នុងតំបន់ខ្លះមានជម្រៅជាង១ម៉ែត្រ២តឹក៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation