ឯកឧត្តម ធា គ្រុយ ៖  គ្រូពេទ្យ ត្រូវតែបង្កើនសមត្ថភាពវិជ្ជាជីវៈវេជ្ជសាស្ត្រ ដើម្បីព្យា បាលប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធ ភាពខ្ពស់
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ រដ្ឋលេខាធិការក្រសួងសុខា ភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូ ពេទ្យជាតិ ឯកឧត្តម ធា គ្រុយ បានថ្លែងថា ជាគ្រូពេទ្យត្រូវតែខិតខំបង្កើនសមត្ថភាពវិជ្ជា ជីវៈវេជ្ជសាស្ត្រ ដើម្បីធ្វើការពិនិត្យ និងព្យា បាលជំងឺដល់ប្រជាពលរដ្ឋប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

រដ្ឋលេខាធិការក្រសួងសុខាភិបាលបានលើកឡើងដូច្នេះ នៅក្នុងទិវាអភិវឌ្ឍវិជ្ជាជីវៈ វេជ្ជសាស្ត្រលើក ទី១០ ធ្វើឡើងនៅព្រឹកថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១៩  នៅមន្ទីរសុខាភិបាលខេត្តកំពង់ ចាម ។ 

រដ្ឋលេខាធិការរូបនេះ បានថ្លែងបន្តថា " លោកពេទ្យ ពួកយើងគឺជាគ្រួសារធំទូទាំងប្រទេស ប្រសិនបើមិនខិតខំបង្កើនសមត្ថ ភាពវិជ្ជាជីវៈវេជ្ជសាស្ត្រនោះទេ វាអាច ធ្វើ ឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ ប៉ះពាល់ទៅដល់ប្រជាពលរដ្ឋ ដឹងប៉ះពាល់ដល់កិត្តិយសប្រទេសជាតិយើងទាំងមូលផងដែរ " ។ 

លោក ធា គ្រុយ ឲ្យដឹងទៀតថា ជាបទពិ សោធន៍កន្លងទៅ មានគ្រូពេទ្យមួយចំនួននៅតាមមន្ទីរពេទ្យនៃបណ្ដាខេត្តផ្សេងៗ បានបញ្ជូនអ្នកជំងឺ ដែលមានអាការៈស្រាល ទៅមន្ទីរពេទ្យភ្នំពេញ ជាច្រើនករណី ដែលចំណុចនេះសបញ្ជាក់ឲ្យឃើញថា ចំណេះដឹងវិជ្ជាជីវៈវេជ្ជសាស្ត្រ នៅមានកម្រិត ហើយប្រការនេះ អាចធ្វើឱ្យប្រជាពលរដ្ឋ ខ្វះទំនុកចិត្ត និងងាកទៅព្យា បាលនៅបរទេស ពោល គឺប្រទេសជិត ខាង ក្នុងខណៈពេលដែលពួកគេមានជម្ងឺតិចតួចប៉ុណ្ណោះ ចំណុចនេះហើយដែលអាចធ្វើឲ្យប៉ះពាល់ដល់គិតយប់គ្រូពេទ្យនៃប្រទេសកម្ពុជារបស់យើង ។ ដូច្នេះ គ្រូ ពេទ្យយើងទាំងអស់ ត្រូវតែខិតខំប្រឹង ប្រែងបង្កើនសមត្ថភាពវិជ្ជាជីវៈវេជ្ជសាស្ត្រ ដើម្បីអាចឈានទៅ ព្យាបាលសុខភាពប្រជាពលរដ្ឋ ប្រកបដោយគុណភាពខ្ពស់ ក៏ដូចជា ការផ្ដល់ទំនុកចិត្តដល់ពួកគាត់ និងលើកកិត្តិយសគ្រូពេទ្យយើងទាំងអស់ គ្នា ក៏ដូចជា គិត្តិយសប្រទេសជាតិរបស់យើងទាំងមូលផងដែរ ។

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម លោកវេជ្ជបណ្ឌិត គឹមសួរ ភីរុណ បានឲ្យដឹងដែរថា ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពង់ចាមដែលបានខ្នះខ្នែងបរិច្ចាគកំលាំងកាយចិត្តប្រមូលគ្រូពេទ្យមកសុំចុះបញ្ជីកាសឹងតែ100% នៅសេសសល់មួយចំនួនតិចបំផុតពិសេសគ្រូពេទ្យទើបចេញថ្មីៗ  ហើយក្នុងឱកាសនេះ លោក សូមណែនាំបន្ថែមដល់លោក លោកស្រីប្រធានមន្ទីរពេទ្យ ប្រធានការិយាលយ័សុខាភិបាលស្រកត្រូវយកចិត្តទុកដាក់ប្រមូលគ្រូពេទ្យដែលនៅសេសសល់នេះអោយរួសរាន់មកដាក់ពាក្យសុំចុះឈ្មោះក្នុងបញ្ជីគណៈគ្រូពេទ្យ ដើម្បីឆ្លើយតបទៅ នឹងការគោរពច្បាប់វិជ្ជាជីវៈសុខាភិបាល។ 

លោកប្រធានមន្ទីរសុខាភិបាលបានធ្វើការវាយតំលៃលើ សីលធម៌ និង ជំនាញសមត្ថភាព គ្រូពេទ្យដែលមានមកដល់ ពេលនេះ គឺមានជំហានអភិវឌ្ឍន៍ល្អ ដោយសារការចូលរួមក្នុងការមកក្រេប ជញ្ជក់យកបទពិសោធន៍លើចំណេះដឹង តាមរយៈទិវាអភិវឌ្ឍន៍ និងសិក្ខាសិលា បច្ចេកទេសផ្សេងៗដែលរួមចំណែកកាត់បន្ថយបាននូវភាពថ្នាំងថ្នាក់ និង ហានិភ័យដល់អ្នកជំងឺ។ 

លោកបន្តថា ក្នុងនាមថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត និងបន្ត ជួយជ្រោម ជ្រែងដល់គណៈគ្រូពេទ្យដើម្បីបន្តបេសកកម្ម ដ៏មានសារៈសំខាន់នេះ អោយកាន់តែទទួលបានជោគជ័យថ្មីៗទៀតជាគុណប្រយោជន៍ ចំពោះសុខភាពសុខុមាលភាពប្រជាពលរដ្ឋ និងសូមក្រើនរំលឹកដល់រាល់អាជីវកម្មគ្រប់ប្រភេទរបស់អ្នកប្រកបវិជ្ជាជីវៈសុ ខាភិបាល មិនត្រូវធ្វើអោយហួសពីដែនកំណត់របស់ច្បាប់អនុញ្ញាតឡើយ៕ដោយ៖ ហ៊ាង ថាច

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation