អភិបាលខណ្ឌចំការមនស្នើអោយប្រជាពលរដ្ឋចូលរួមផ្តល់ព័ត៌មានដល់អាជ្ញាធរមូលដ្ឋាននូវរាល់មុខសកម្មភាពខុសច្បាប់
| ព័ត៌មានជាតិ
SHARE

  អភិបាលខណ្ឌចំការមនស្នើអោយប្រជាពលរដ្ឋចូលរួមផ្តល់ព័ត៌មានដល់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាននូវរាល់មុខសកម្មភាពខុសច្បាប់ផ្សេងៗ ដូចជាមុខសញ្ញា ដែលធ្វើសកម្មភាពក្មេងទំនើង ល្បែងស៊ីសង មុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន មុខសញ្ញាចេញពីពន្ធនាគា ដើម្បីមានវិធានការទប់ស្កាត់កុំអោយជនទាំងនោះបង្កភាពអសន្តិសុខក្នុងមូលដ្ឋាន ។

  មានប្រសាសន៍ក្នុងខណៈលោក ថេង សុថុលអភិបាលខណ្ឌនិងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន នាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែក ជូនដល់ប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា និងអ្នករស់នៅជាមួយមេរោគអេដស៍ ចំនួន២៥គ្រួសារ មកពីសង្កាត់ទាំង៥ ក្នុងខណ្ឌចំការមន រសៀលថ្ងៃទី៧ ធ្នូនេះនៅក្នុងបរិវេណវត្តទួលទំពូង ។

  លោកអភិបាលខណ្ឌចំការមនបានបន្តអោយដឹងទៀតថា ការផ្តល់ព័ត៌មានដល់អាជ្ញាធរ មានសមត្ថកិច្ច គឺមានន័យថា បងប្អូនពិតជាមានឆន្ទៈ និងរួមចំណែកក្នុងការចូលរួមអនុវត្តគោលនយោបាយ «ភូមិ-សង្កាត់មានសុវត្ថិភាព» អោយមានប្រសិទ្ធិភាពជាពិសេសដើម្បីសុខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។ ជាមួយគ្នានេះដែរ លោក ថេង សុថុល អភិបាលខណ្ឌក៏បានពាំនាំប្រសាសន៍សួរសុខទុក្ខប្រជាពលរដ្ឋពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុ ន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាចំពោះប្រជាពលរដ្ឋផងដែរ។

  គួរបញ្ជាក់ថា អំណោយដែលអនុសាខាកាកបាទក្រហមនាំយកដើម្បីចែកជូននៅពេលនេះក្នុង មួយគ្រួសារៗ  ទទួលបាន៖  អង្ករ  ២៥គីឡូក្រាម ទឹកត្រី ១យួរ  ទឹកស៊ីអ៉ីវ  យួរ  មី ១កេស  ត្រីខ ៤កំប៉ុង  ទឹកដោះគោ  ២កំប៉ុង ស្ករស  ២គីឡូក្រាម  និងថវិកាចំនួន៥ម៉ឺនរៀលផងដែរ៕អត្ថបទ ៖ម៉ៅ នរិទ្ធិយ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation