(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើទំព័រហ្វេសបុកផ្លូវការនាថ្ងៃសុក្រនេះថា ថ្ងៃបោះឆ្នោតគឺកាន់តែកៀកជិត មកដល់ហើយនៅខែក្រោយនេះ គឺនៅថ្ងៃអាទិត្យ ទី ២៩ កក្កដា ២០១៨។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីបន្តយ៉ាងដូច្នេះថា «ច្បាស់ណាស់ គឺយើងចង់រស់នៅក្នុងសន្តិភាពយូរអង្វែង ហើយចង់កសាងអនាគតក្រុមគ្រួសារនិងសង្គមជាតិយើងទាំងមូល អោយកាន់តែរីកចម្រើនទៅមុខជានិច្ចនិរន្ត៍។ ហើយការសម្រេចចិត្តគាំទ្រ និងបោះឆ្នោតអោយគណបក្សប្រជាជនតាំងពីដើម រៀងមក គឺកម្ពុជាស្គាល់តែសន្តិភាព និងការរីកចម្រើនពិតប្រាកដដូចដែលយើងទាំងអស់គ្នាបានឃើញផ្ទាល់ភ្នែកសព្វថ្ងៃនេះ។ ក្រោមការដឹកនាំរបស់ គណបក្សប្រជាជន គឺធានាបាននូវសុខសន្តិភាពពេញលេញជូនបងប្អូនជនរួមជាតិ និងកូនក្មួយយុវជន គ្រប់ស្រទាប់វណ្ណៈ។»
សូមជំរាបថា គិតត្រឹមថ្ងៃទី ៨ ខែមិថុននា នេះ នៅសល់តែ៥១ថ្ងៃទៀតប៉ុណ្ណោះកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតីកាលពី៦ នឹងឈានចូលមកដល់នៅថ្ងៃទី ២៩ ខែកក្តដា ឆ្នាំ២០១៨៕