ចោរ​ជាង​១០​នាក់​លួច​ឆក់​យ៉ាង​សកម្ម​ នៅ​ក្រុង​ព្រះសីហនុ​ ត្រូវ​កម្លាំង​នគរបាល​ ស្រាវជ្រាវ​ចាប់​ខ្លួន​បាន​ជា​បន្ត​បន្ទាប់​
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៨ ខែ​ធ្នូ​ឆ្នាំ​២០១៩​ នេះ​លោក​ឧត្តម​សេនីយ៍ទោជួន ណា រិន្ទ ស្នងការនគរបាលខេត្តព្រះ​សីហនុ បាន​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​ជំនាញ​ ធ្វើការ​បង្ហាញ​មុខ​ក្រុម​ចោរ​លួច​ ឆក់​យ៉ាង​សកម្ម​ចំនួន​១១នាក់​ ឲ្យ​អ្នក​សារព័ត៌មាន​បាន​ថតរូប និង​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​។ 

លោកឧត្តមសេនីយ៍ត្រីកុលកុល​ ផា​លី​ស្នងការ​រង​ទទួលផែន ព្រហ្មទណ្ឌបានឲ្យដឹងថា៖ ក្រុម​ចោរ​លួច​ឆក់​នេះ​ កន្លង​មក​បាន​ធ្វើ​សកម្មភាព​ លួច​ឆក់​យ៉ាង​គគ្លើន​បំផុត​ នៅ​ក្នុង​ក្រុង​ព្រះសីហនុ​ ដោយ​ឆក់​យក​ទូរសព្ទ​ដៃ​ និង​កា​បូប របស់​ជន​រង​គ្រោះ​ រួម​មាន​ ខ្មែរ​ និង​បរទេស​ និង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ផង​ដែរ​។

លោកកុលល​ ផា​លី បាន​បញ្ជាក់​ថា៖ ក្នុង​កិច្ច​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ឆក់​យ៉ាង​សកម្ម​នេះ​ ដោយមាន​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ ពី​លោក​ឧត្តម​សេនីយ៍​ទោ​ជួន​ ណា​រិន្ទ​ស្នងការ នគរបាលខេត្ត និង​ លោក​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ សម្រប​សម្រួល​ផ្នែក​ច្បាប់។ 

រហូតដល់ថ្ងៃទី៥៥​ ខែ​ធ្នូ​២០១៩​ វេលាម៉ោង៣:៣០នាទីទៀបភ្លឺ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវបង្ក្រាបបានជនសង្ស័យចំនួន១២នាក់ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់) យ៉ាងសកម្មនៅក្នុងក្រុង-ខេត្តព្រះ សីហនុ និងធ្វើការកដហូតបានសម្ភារវត្ថុតាងមួយចំនួនធំ ។

ជនសង្ស័យទាំង១១នាក់៖

១-ឈ្មោះ សឿន ប៊ុនសែន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។

២-ឈ្មោះ យៀន អាន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកកាស៊ីណូ ទីងស៊ឹង មានទីលំនៅ ក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។

៣-ឈ្មោះ សោ ដារ៉ា ហៅ ប៉ាន់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅ ក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។

៤-ឈ្មោះ ផាត សុភីន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។

៥-ឈ្មោះ លីម គីមស៊្រុន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។

៦-ឈ្មោះ នី សុវណ្ណឌឿន ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

៧-ឈ្មោះ សេង សៀវមិន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។

៨-ឈ្មោះ ឈុន ណេត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

៩-ឈ្មោះ វ៉ុន វិច្ឆិកា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។

១០-ឈ្មោះ យន់ សុខលីន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលម៉ូតូ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។

១១-ឈ្មោះ គី សំណាង ហៅ ប៊ី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។

ចាប់យកបានវត្ថុ​តាង​៖

     -ម៉ូតូ៣គ្រឿង(មធ្យោបាយជិះប្រព្រឹត្តបទល្មើស ឆក់)

     -ទូរស័ព្ទដៃចំនួន៨គ្រឿង (មានមួយចំនួនជាផលនៃអំពើឆក់)

     -កាបូបដៃ៤ (ផលនៃអំពើឆក់) 

     -ខ្សែកាបូប១(ផលនៃអំពើឆក់) 

     -ឯកសារជាភាសាចិនមួយចំនួន(ផលនៃអំពើឆក់) 

     -អត្តសញ្ញាណប័ណ្ណជនជាតិចិន២សន្លឹក និងកាតមួយចំនួន(ផលនៃអំពើឆក់)

     -គ្រឿងញៀនមួយចំនួន 

     -ថង់សម្រាប់ដាក់គ្រឿងញៀនមួយចំនួន

     -ដែកកេះមួយចំនួន

     -ដបសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន១

     -ដាវចំនួន១ដើម

     -កាំបិត​ប៉័ងតោ ១ដើម

     -កូនកាំបិត ១ដើម

     -កាំបិតស្នៀត ១ដើម ។

ករណីនេះ សមត្ថកិច្ច​នគរបាល​ បាន​កសាងសំណុំរឿង​តាម​នីតិវិធី​ បញ្ជូន​ទៅសាលាដំបូងខេត្ត​ដើម្បី​ចាត់ការ​តាម​ច្បាប់​ ៕ដោយ៖ប៉ៃ សុឃីម

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation