ប្រធានក្រុមប្រឹក្សារាធានីជម្រុញអោយពលរដ្ឋក្នុងមូលដ្ឋានក្លាហានហ៊ានបញ្ចេញមតិយោបល់
| ព័ត៌មានជាតិ
SHARE

  ប្រធានក្រុមប្រឹក្សារាធានីភ្នំពេញលើកទឹកចិត្តនិងជម្រុញពលរដ្ឋត្រូវចេះក្លាហានហ៊ានបញ្ចេញមតិយោបល់ដែលជាកង្វល់របស់ខ្លួននៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញព្រោះថាវេទិកានេះហើយជាឱកាសមាសសម្រាប់ពង្រឹងលទ្ធិប្រជាធិបតេយ្យ។

  ការជម្រុញនិងលើកទឹកចិត្តបែបនេះខណៈឯកឧត្តម ប៉ា សុជាតិវង្សប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញអញ្ជើញជាអធិបតីភាពក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញដែលបានធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំក្នុងខណ្ឌដូនពេញព្រឹកថ្ងៃទី៩ ធ្នូនេះ។ឯកឧត្តម ប៉ា សុជាតិវង្សបានមានប្រសាសន៍បន្ថែមថាវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះប្រជាពលរដ្ឋមិនត្រូវគប្បីខ្លាចមិនឡើងបញ្ចេញមតិឡើយដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យប្រជាពលរដ្ឋត្រូវតែហ៊ានបញ្ចេញមតិឲ្យបានគ្រប់ៗគ្នា។

  គូរបញ្ជាក់ថាក្នុងវេទិកាសាធារណៈក្នុងខណ្ឌដូនពេញក្រៅពីមានការសម្តែងមតិពីចៅសង្កាត់ មេភូមិគឺពុំមានប្រជាពលរដ្ឋឡើងសម្តែងមតិនិងបញ្ចេញមតិក៏ដូចជាស្នើសុំផ្ទាល់មាត់ដើម្បីដោះស្រាយអ្វីឡើយ។

  ឯកឧត្តម ប៉ា សុជាតិវង្សបានមានប្រសាសន៍បន្ថែមថាវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះប្រជាពលរដ្ឋមិនត្រូវគប្បីខ្លាចមិនឡើងបញ្ចេញមតិឡើយដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យប្រជាពលរដ្ឋត្រូវតែហ៊ានបញ្ចេញមតិឲ្យបានគ្រប់ៗគ្នា។លោកបន្តថាមានបាតុភូតអសកម្មបីយ៉ាងដែលប្រឆាំងនឹងប្រជាធិបតេយ្យរួមមាន៖ទី១គឺមិនហ៊ាននិយាយទី២ការនិយាយចាក់បណ្ដោយនិងទី៣ការនិយាយអត់មានការចាត់តាំងពីអ្នកណាម្នាក់។

  ក្នុងឱកាសនោះលោកក៏បានជម្រុញក៏ដូចជាលើកទឹកចិត្តឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវមានភាពក្លាហានក្នុងការបញ្ចេញនូវមតិពាក់ព័ន្ធនិងភាពអសកម្មរបស់អាជ្ញាធដូចជាបញ្ហា សន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន ដើម្បីឲ្យអង្គវេទិកាយកសំណើរដែលប្រជាពលរដ្ឋលើកឡើងក្នុងវេទិកានោះយកមកត្រិះរិះពិចារណាដើម្បីរកដំណោះស្រាយជូនពួកគេឲ្យបានទាន់ពេលវេលា៕អត្ថបទ ៖ម៉ៅ នរិទ្ធិយ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation