និស្សិត និងសិល្បករ បង្ហាញការប្តេជ្ញាចិត្ត ក្នុងការចូលរួមបញ្ឈប់ អំពើហិង្សាលើស្ត្រី និងក្មេងស្រី
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ នៅក្នុងឱកាសចូលរួម ក្នុងយុទ្ធនាការ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ដែលប្រារព្ធធ្វើឡើង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច, ក្រុមនិស្សិត និងសិល្បករ បានបង្ហាញពីសារៈសំខាន់ នៃយុទ្ធនាការនេះ ហើយបានប្តេជ្ញាថា នឹងចូលរួមទប់ស្កាត់ ឈានដល់ការបញ្ឈប់អំពើហិង្សា ដែលកើតមានលើស្ត្រី និងក្មេងស្រី តាមរយៈការចូលរួមអនុវត្តដោយខ្លួនឯង និងផ្សព្វផ្សាយបន្តដល់អ្នកដទៃ។
 
លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា អំពើហិង្សានៅក្នុងគ្រួសារ និងការរំលោភបំពានផ្លូវភេទ លើស្ត្រី និងក្មេងស្រី នៅតែបន្តកើតមាន លើស្រ្តីនិងក្មេងស្រី ក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោកទាំងមូល ហើយអំពើហិង្សាទាំងនេះ កើតមានឡើង គ្រប់រូបភាពដែលស្ត្រី និងក្មេងស្រី នៅតែបន្តជាកម្មវត្ថុ​ នៃអំពើហិង្សាលើរូបរាងកាយ ផ្លូវចិត្ត ផ្លូវភេទ និងនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ស្ត្រីប្រឈមមុខនឹង ឧបសគ្គជាច្រើន ក្នុងការទទួលបាននូវសិទ្ធិមនុស្ស កិច្ចការពារ និងយុត្តិធម៌ ហើយស្ត្រីក៏តែងតែ ទទួលរងនូវហានិភ័យ នៃអំពើហិង្សា ថែមទៀតដែរ។


ដោយហេតុនេះ, ក្រសួងកិច្ចការនារី ដែលមានការសហការ ជាមួយនឹងអង្គការ UN Women កម្មវិធី ACCESS អង្គការ UNFPA បានរៀបចំ «យុទ្ធនាការ ១៦ថ្ងៃ បំពាក់បូរពណ៌សរ បញ្ឈប់អំពើហិង្សាលើស្ត្រី» ក្រោមប្រធានបទ រួមគិត រួមធ្វើ រួមដោះស្រាយ ដើម្បីបញ្ឈប់អំពើហិង្សា លើស្ត្រីនិងក្មេងស្រី។ យុទ្ធនាការនេះ គឺជាយុទ្ធនាការមួយ ដែលត្រូវបានប្រារព្ធឡើង ចាប់តាំងពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ជារៀងរាល់ឆ្នាំ និងជាលក្ខណៈសកល៕
អត្ថបទ ៖ សន ពិសិដ្ឋ ​


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation