មេដឹកនាំហុងកុងបដិសេធមិនធ្វេីសម្បទានបន្ថែមទៀតទៅឲ្យបាតុករហុងកុង
| ព័ត៌មានអន្តរជាតិ
SHARE

មេដឹកនាំហុងកុងនៅថ្ងៃអង្គារនេះបានច្រានចោលការផ្តល់សម្បទានបន្ថែមទៀតដល់ក្រុមបាតុកររាប់សែននាក់ដែលបានដើរក្បួនដោយសន្តិវិធីកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅ។ 

ចលនាបាតុកម្មរយៈពេល៦ខែមកនេះបានទាមទារ៥ចំនុចក្នុងនោះមានចំនុចមួយទាមទារថាមេដឹកនាំហុងកុងនិងសមាជិកសភាទាំងអស់ត្រូវតែបោះឆ្នោតជ្រេីសរេីសដោយពលរដ្ឋហុងកុងផ្ទាល់និងទាមទារដែរថាសកម្មភាពប៉ូលិសប្រឆាំងក្រុមបាតុករត្រូវតែត្រូវបានធ្វេីការស៊េីបអង្កេតដោយឯករាជ្យ។ 

មានតែការទាមទារមួយចំនុចប៉ុណ្ណោះដែលត្រូវបានទទួលការយល់ព្រមនោះគឺការលុបចោលសេចក្ដីព្រាងច្បាប់ស្ដីពីការធ្វេីបត្យាប័​នដែលជាដេីមហេតុដុតបញ្ឆេះឲ្យមានចលនាបាតុកម្មក្នុងខែមិថុនា។ 

ប៉ុន្តែមេដឹកនាំក្រុងហុងកុង​ លោកស្រី​ ខារី​ ឡាំ​ (Carrie Lam) បានបញ្ជាក់ច្បាស់ហេីយថាលោកស្រីនឹងមិនយល់ព្រមលេីចំនុចទាមទារផ្សេងទៀតឡេីយ។ 

ការទាមទារមួយរបស់ចលនាតវ៉ាគឺទាមទារឲ្យលេីកលែងទោសដល់មនុស្សជាង៦ពាន់នាក់ដែលត្រូវបានចាប់ខ្លួន។ ប៉ុន្តែលោកស្រី​ ឡាំ​ បាននិយាយថាការទាមទារនោះមិនអាចទៅរួចទេដោយយោងទៅតាមច្បាប់៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation