រ៉ុក្កែតយក្សសម្រាប់បេសកកម្មរបស់អាមេរិកទៅភពព្រះចន្ទ្របានសាងសង់រួចរាល់
| ព័ត៌មានអន្តរជាតិ
SHARE

ដំណាក់កាលសំខាន់នៃរ៉ុក្កែតដែលនឹងជំរុញបេសកកម្មបន្ទាប់ទៅកាន់ឋានព្រះចន្ទបានបញ្ចប់ជាផ្លូវការ។ អវកាសយានិករបស់អង្គការណាសាលោក ចាសមីនមូហុប៊ីលី និយាយថាវាពិតជាគួរឱ្យរំភើបណាស់ដែលបានឈានមួយជំហានខិតទៅជិតការធ្វើឱ្យមានការចុះចតនៅលើភពព្រះច័ន្ទដោយស្រ្តីជាលើកដំបូង។

កាលពីថ្ងៃច័ន្ទ Moghbeli បានចាប់ដៃនិងថតរូបសម្រាប់ពិធីអបអររយៈពេលមួយថ្ងៃដែលរៀបចំដោយអង្គការណាសា។ ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងនៅឯរោងចក្រ Michoud ក្នុងទីក្រុង New Orleans រួមទាំងការធ្វើបទបង្ហាញការតាំងពិព័រណ៍ជាមួយនឹងម៉ូដែលបច្ចេកវិទ្យាអវកាសណាសា និងដំណើរកម្សាន្តនៃកន្លែងដែលរ៉ុក្កែតត្រូវបានសាងសង់។

ក្នុងអំឡុងពេលធ្វើបទបង្ហាញបើកលោក Jim Bridenstine រដ្ឋបាលអង្គការណាសាបាននិយាយថា បេសកកម្មព្រះចន្ទបន្ទាប់ដែលគ្រោងសម្រាប់ឆ្នាំ ២០២៤ នឹងជាបេសកកម្មមួយប្រកបដោយនិរន្តរភាពដោយគ្រោងនឹងបង្កើតមូលដ្ឋានប្រតិបត្តិការនៅលើភពព្រះច័ន្ទសម្រាប់ការរុករកអវកាសនៅទីនោះ និងឆ្ងាយពីទីនោះទៀត។

នៅចុងឆ្នាំ២០១៩ អង្គការNASA គ្រោងនឹងដឹកជញ្ជូន បរិក្ខាអវកាសតាមកប៉ាល់ដោយធ្វើដំណើរលើទន្លេមីស៊ីស៊ីពី ទៅNew Oleans ទីកន្លែងដែលមជ្ឈមណ្ឌលអវកាសStennis ស្ថិតនៅមីស៊ីស៊ីពីដើម្បីប្រតិបត្តិការសាកល្បង។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation