មនុស្ស៥នាក់បាត់បង់ជីវិតនិង៨នាក់បាត់ខ្លួនដោយសារផ្ទុះភ្នំភ្លេីងនៅនូវែលសេឡង់
| ព័ត៌មានអន្តរជាតិ
SHARE

ប៉ូលីសនូវែលសេឡង់បានបញ្ជាក់ថាមានមនុស្ស ៥ នាក់ស្លាប់និង ៨ នាក់កំពុងបាត់ខ្លួនបន្ទាប់ពីភ្នំភ្លើងនៅកោះស បានផ្ទុះឡើងកាលពីថ្ងៃច័ន្ទខណៈភ្ញៀវទេសចរបានទៅទស្សនា។ មនុស្សចំនួន ៣៤ នាក់បានរស់រានមានជីវិត ហើយ ៣១ នាក់ទទួលការព្យាបាលនៅមន្ទីរពេទ្យ។

តំណាងជាន់ខ្ពស់អង់គ្លេសប្រចាំប្រទេសនូវែលសេឡង់ លោកស្រី ឡូរ៉ាក្លាក បាននិយាយថាស្ត្រីអង់គ្លេសពីរនាក់ស្ថិតក្នុងចំណោមអ្នកដែលកំពុងទទួលការព្យាបាល។ នាយករដ្ឋមន្រ្តីអូស្រ្តាលីស្កុតម៉ូរីសុនបាននិយាយថាគាត់ គិតថាមានមនុស្ស បីនាក់ក្នុងចំណោមប្រាំនាក់ដែលបានបញ្ជាក់ថាស្លាប់នុះគឺជាជនជាតិអូស្ត្រាលី។

លោកម៉ូរីសុនបាននិយាយថាប្រជាជនអូស្ត្រាលី ២៤ នាក់បានជិះទូកកម្សាន្តនៅកោះនេះនៅឈូងសមុទ្រសូលែននៅពេលដែលភ្នំភ្លើងបានផ្ទុះឡើង។ លោកបានបន្តថាក្នុងចំណោមនោះមានមនុស្សចំនួន ១៣ នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនិង ១១ នាក់ទៀតមិនបានរាប់បញ្ចូលក្នុងឧប្បទវហេតុនោះទេ។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation