ទឹកជំនន់បង្កឲ្យមានការខូចខាតនិងធ្វើឲ្យរដ្ឋធានីនៃប្រទេសលីបង់ជាប់គាំង
| ព័ត៌មានអន្តរជាតិ
SHARE

ព្យុះភ្លៀងបានវាយប្រហារតំបន់ជាច្រើននៅក្នុងរដ្ឋធានីបេរូត ប្រទេសលីបង់កាលពីថ្ងៃចន្ទដោយធ្វើឲ្យជន់លិចផ្លូវជាច្រើនកន្លែង។ ព្យុះភ្លៀងនោះបានធ្វើឲ្យអ្នកបើកបរជាប់គាំងនៅក្នុងរថយន្តរបស់ពួកគេនិងធ្វើឲ្យលំនៅដ្ឋាននៅក្នុងតំបន់មួយចំនួនបានរងការខូចខាត។

ផ្លូវរូងក្រោមដីមួយខ្សែដែលស្ថិតនៅក្បែរអាកាសយានដ្ឋានក្នុងរដ្ឋធានីបេរូតបានបន្តបិទអស់រយៈពេលជាច្រើនម៉ោងដោយសារតែម៉ាស៊ីនសម្រាប់រំដោះទឹកចេញពីកន្លែងនោះលែងដំណើរការ។ ហើយមន្ត្រីអាជ្ញាធរក្នុងតំបន់ត្រូវបានគេឃើញកំពុងខិតខំដោះស្រាយបញ្ហានោះយ៉ាងមមាញឹក។

នៅតំបន់ជាយក្រុងភាគខាងត្បូងប្រទេស, រថយន្តរាប់គ្រឿងបានលិចទឹក ហើយលំនៅដ្ឋានរបស់ពលរដ្ឋមួយចំនួនក៏ត្រូវបានជន់លិចនិងរងការខូចខាតផងដែរ។ គួរបញ្ជាក់ថា ភ្លៀងបានចាប់ផ្តើមធ្លាក់កាលពីព្រឹកថ្ងៃអាទិត្យនិងបានធ្វើឲ្យប៉ះពាល់ដល់ប្រទេសទាំងមូលប៉ុន្តែរដ្ឋធានីបេរូតនិងតំបន់ជាយក្រុងបានរងការវាយប្រហារខ្លាំងបំផុត៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation