បារាំងជួយកម្ពុជាលើជំនាញស៊ើបអង្កេតគ្រឿងញៀននិងផលិតផលក្លែងក្លាយ
| ព័ត៌មានជាតិ
SHARE


(ភ្នំពេញ) ៖ រដ្ឋាភិបាលបារាំងតាមរយៈស្ថានទូតរបស់ខ្លួន ប្រចាំនៅកម្ពុជាបានផ្តល់វគ្គបណ្តុះបណ្តាលជំនាញស៊ើបអង្កេត គ្រឿងញៀននិងផលិតផលក្លែងក្លាយខុសច្បាប់ដល់មន្រ្តីពាក់ព័ន្ធកម្ពុជា រយៈពេលពីរសប្តាហ៍ ដែល
វគ្គបណ្តុះបណ្តាលនេះគឺបានធ្វើឡើងកាលពីចុងសប្តាហ៍ឧសភាកន្លងទៅនេះ ហើយបានបញ្ចប់នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨នេះដោយមានមន្រ្តីពាក់ព័ន្ធមកពីតាមក្រសួងនានាជិតមួយរយនាក់ចូលរួមសិក្សា។

ថ្លែងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការស៊ើបអង្កេតបទឧក្រិដ្ឋកម្មមានការចាត់តាំងនិងឧក្រិដ្ឋកម្មឆ្លងដែន ពាក់ព័ន្ធគ្រឿងញៀននិងផលិតផលក្លែងក្លាយខុសច្បាប់»ឯកឧត្តម មៀច សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមបានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះពិតជាល្អខ្លាំងណាស់សម្រាប់មន្ត្រីអនុវត្តន៍កម្ពុជា ហើយក៏បញ្ជាក់អំពីការយកចិត្តទុកដាក់របស់បារំាងក្នុងការជួយទប់ស្កាត់នូវបទ ឧក្រិដ្ឋទាំងនោះផងដែរ។

ឯកឧត្តមបានបន្តថា ចំណេះដឹងផ្នែកបទល្មើសឧក្រិដ្ឋកម្មគ្រឿងញៀននិងផលិតក្លែងក្លាយខុសច្បាប់មួយនេះដើម្បីស្វែងយល់ពីប្រភពការផលិត ការលាក់ទុកបណ្តាញចែកចាយ បច្ចេកទេសនៃការតាមដានស៊ើបអង្កេត វិធីសាស្រ្តក្នុងការបង្រ្កាបចំពោះការធ្វើចរាចរណ៍គ្រឿង ញៀនទាំងនោះក៏ដូចជាផលិតផលពាក់ព័ន្ធដែលសង្ស័យថាក្លែងក្លាយខុសច្បាប់»។
ឯកឧត្តមបានបន្តថាតាមរយៈសិក្ខាសាលានេះ សិក្ខាកាមទាំងអស់ប្រាដកជាទទួលចំណេះដឹងថ្មីល្អៗបន្ថែមរួមទាំងការអនុវត្តន៍ជាក់ស្តែងឆ្លងតាមការចូលរួមចែករំលែកពីបទពិសោធន៍ពីគ្នាទៅវិញទៅមកមិនត្រឹមតែបទល្មើសគ្រឿងញៀនមួយមុខប៉ុណ្ណោះទេ គឺគ្រប់បទល្មើស ទាំងអស់ផងដែរ។

ថ្លែងនៅក្នុងកម្មវិធីបិទនោះដែរ លោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជាក៏បានលើកឡើងផងងដែរថា បារាំងបានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាអស់ រយៈពេលជាយូរណាស់មកហើយទាក់ទងនឹងការបង្រ្កាបបទល្មើសផ្សេងៗជាពិសេសបទ បញ្ហា គ្រៀងញៀន ការប្រឆាំងបទល្មើសក្លែងក្លាយ និងឧក្រិដ្ឋកម្មផ្សេងៗទៀត។
លោកជំទាវបានបន្តថា បារាំងពិតជាត្រេកអរចំពោះការផ្តល់នូវវគ្គបណ្តុះបណ្តាល ពាក់ព័ន្ធនិងគ្រឿងញៀននិងផលិតផលក្លែងក្លាយខុសច្បាប់ទាំងនេះ ហើយបារាំងនៅបន្តលើកទឹកចិត្តជានិច្ចដល់កម្ពុជាក្នុងការទប់ស្កាត់នូវគ្រៀងញៀន ផលិតផលក្លែងក្លាយករណីផ្សេងៗទៀត។

សូមបញ្ជាក់ថាកាលពីចុងខែមីនា កន្លងទៅនេះក្រសួងមហាផ្ទៃ និងភាគីបារាំងបានចូលរួមកំទេចចោលនូវផលិតផលក្លែងក្លាយដូចជាថ្មាំពេទ្យ លេលាបស្បែក និងគ្រឿងបរិភោគជាច្រើន ទៀតប្រមាណជាងមួយរយតោននៅទីលានដុតសំរាមជើងឯកខណ្ឌដង្កោ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation