ព័ត៌មានជាតិ

គណៈប្រតិភូទាំងអស់ធ្វើដំណើរដល់កាហ្សាក់ស្ថានដើម្បីពិភ្សាពីស៊ីរី

image

គណៈប្រតិភូរបស់អង្គការសហប្រជាជាតិ, រុស្ស៊ី, អ៊ីរ៉ង់, តួកគី, រដ្ឋាភិបាលស៊ីរី និងក្រុមប្រឆាំង បានធ្វើដំណើរទៅដល់រដ្ឋធានីរបស់ប្រទេសកាហ្សាក់ស្ថាននៅថ្ងៃពុធនេះដើម្បីបើកកិច្ចភាក្សាពហុជាតិរយៈពេលពីរថ្ងៃស្តីពីប្រទេសស៊ីរី។ កិច្ចពិភាក្សានេះនឹងផ្តោតលើបញ្ហាមួយចំនួនដូចជាការដោះលែងអ្នកទោសសង្គ្រាម, ការស្វែងរកមនុស្សដែលបាត់ខ្លួន, ការវិលត្រឡប់របស់ជនភៀសខ្លួនស៊ីរី និងការជម្រុញដាក់ឲ្យដំណើរការគណៈកម្មាធិការធម្មនុញ្ញស៊ីរី។

គណៈប្រតិភូរុស្ស៊ីបានជួបពិភាក្សាដាច់ដោយឡែកជាមួយប្រតិភូដទៃទៀតនៅថ្ងៃពុធនេះហើយសម័យប្រជុំពេញអង្គគ្រោងនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍។ សម័យប្រជុំដំបូងនៃគណៈកម្មាធិការធម្មនុញ្ញស៊ីរីដែលមានសមាជិក១៥០នាក់ត្រូវបានបង្កើតឡើងនៅក្នុងខែតុលានៅទីក្រុងហ្សឺណែវប្រទេសស្វីស។

ប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដ (Bashar al-Assad) បាននិយាយកាលពីខែវិច្ឆិកាថាគណៈកម្មាធិការធម្មនុញ្ញរបស់ស៊ីរីសម្រេចបាននូវប្រសិទ្ធិភាពដែលសហគមន៍អន្តរជាតិចង់បានលុះត្រាតែគណៈកម្មាធិការនេះតំណាងទាំងស្រុងឱ្យផលប្រយោជន៍របស់ពលស៊ីរី៕

ព័ត៌មានទាក់ទង...