ចិនប្រកាសថាគ្មានស្ដង់ដាសិទ្ធិមនុស្សជាសកលទេ
| ព័ត៌មានអន្តរជាតិ
SHARE

ក្រុមមន្ត្រីចិនបាននិយាយវាយប្រហារអាមេរិកធ្ងន់ៗពាក់ព័ន្ធនឹងច្បាប់ថ្មីៗរបស់សភាអាមេរិកដែលរិះគន់ក្រុងប៉េកាំងចំពោះគោលនយោបាយរបស់ខ្លួននៅក្នុងក្រុងហុងកុងនិងតំបន់ស៊ីនជាំង។

អនុរដ្ឋមន្ត្រីការបរទេសចិន លោក ម៉ា ចាវស៊ូ (Ma Zhaoxu) មិនបាននិយាយចេញឈ្មោះអាមេរិកឲ្យចំនោះទេប៉ុន្តែបាននិយាយថាមានប្រទេសមួយបានចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្មយ៉ាងខ្លាំងក្លាហើយបន្ទាប់មកបានបង្កើតច្បាប់ស្ដីពីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យដើម្បីជ្រៀតជ្រែកដោយចំហទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត។

លោក ម៉ា ក៏បានចោទប្រកាន់អាមេរិកថាជាអ្នកធ្វើឲ្យរីករាលដាលជម្លោះនិងវិបត្តិមនុស្សជាតិនៅកន្លែងផ្សេងៗទៀតក្រោមបដាសិទ្ធិមនុស្សដែលការចោទប្រកាន់បានឆ្លុះបញ្ចាំងពីការលើកឡើងដែលថាអន្តរាគមន៍របស់អាមេរិកនិងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យបានធ្វើឱ្យប្រទេសជាច្រើនកើតមានអស្ថិរភាពរាប់ចាប់ពីប្រទេសស៊ីរីដល់វេណេស៊ុយអេឡា។

ថ្លែងនៅក្នុងវេទិកាសិទ្ធិមនុស្សនោះដែរ មន្ត្រីចិនក៏បញ្ជាក់ជាថ្មីម្តងទៀតនូវការបដិសេធរបស់ប្រទេសចិនចំពោះគំនិតឲ្យមានស្តង់ដារសិទ្ធិមនុស្សជាសកល។

ប្រទេសចិនបានជំទាស់ថាវាស្រេចលើប្រទេសនីមួយៗក្នុងការជ្រើសរើសយកមាគ៌ាផ្ទាល់ខ្លួននៅពេលនិយាយអំពីសិទ្ធិមនុស្សនិងបានច្រានចោលគំនិតរបស់លោកខាងលិចពាក់ព័ន្ធនឹងសេរីភាពនៃការបញ្ចេញមតិ, លទ្ធិប្រជាធិបតេយ្យសេរី និងសិទ្ធិស៊ីវិលហើយជ្រើសរើសយកការគ្រប់គ្រងតាមបែបផ្ដាច់ការដែលមានគោលដៅជំរុញសេដ្ឋកិច្ចនិងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ពលរដ្ឋ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation