យន្តហោះពាណិជ្ជកម្មដើរដោយថាមពលអគ្គិសនីធ្វើការហោះហើរសាកល្បងនៅកាណាដា
| ព័ត៌មានអន្តរជាតិ
SHARE

យន្តហោះបើកលើទឹកដើរដោយថាមពលអគ្គិសនីមួយគ្រឿងបានធ្វើការហោះហើរជាលើកដំបូងនៅក្នុងទីក្រុងរីចម៉ុន (Richmond) ប្រទេសកាណាដាកាលពីថ្ងៃអង្គារ។ នេះគឺជាការហោះហើររបស់យន្តហោះពាណិជ្ជកម្មប្រើថាមពលអគ្គិសនីលើកទី១នៅលើពិភពលោក។

យន្តហោះនោះអាចផ្ទុកអ្នកដំណើរបាន៦នាក់ដោយប្រើថាមពលអគ្គិសនីដែលមានកម្លាំង៧៥០សេះ ហើយនឹងអាចជួយកាត់បន្ថយការបំភាយឧស្ម័នកាបូននៅក្នុងវិស័យអាកាសចរណ៍ដែលបង្កការបំពុលយ៉ាងខ្លាំងនៅក្នុងបរិយាកាស។ ក្រុមហ៊ុនដឹកអ្នកដំណើរតាមយន្តហោះបើកលើទឹក ហាប័រ អ៊ែរ (Harbour Air) សង្ឃឹមថានឹងអាចចាប់ផ្តើមប្រើប្រាស់យន្តហោះដើរដោយថាមពលអគ្គិសនីដើម្បីដឹកជញ្ជូនអ្នកដំណើរនៅឆ្នាំ២០២២៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation