រដ្ឋលេខាធិការក្រសួងកិច្ចការនារី ថ្លែងបញ្ជាក់ថា សមភាពយេនឌ័រ សំខាន់សម្រាប់ភាពជាអ្នកដឹកនាំ ហើយអ្នកដឹកនាំ ជាតួអង្គសំខាន់ ក្នុងការសម្រេចសមភាពយេនឌ័រ
| ព័ត៌មានជាតិ
SHARE

  ភ្នំពេញ ៖ លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការក្រសួងកិច្ចការនារី ថ្លែងនៅក្នុងពិធីបើក ទិវាទូតសុឆន្ទៈភាពជាអ្នកដឹកនាំ

ក្រោមប្រធានបទ «ភាពជាមាតាបិតាមនុស្សជាតិ » ដែលធ្វើឡើង នៅថ្ងៃទី១២ ខែធ្នូ​នេះ បានបញ្ជាក់ថា ការពង្រឹងសមភាពយេនឌ័រ និងភាពជាអ្នកដឹកនាំ គឺជាកិច្ចការរបស់យើងទាំងអស់គ្នា ជាពិសេសសមភាពយេនឌ័រ សំខាន់សម្រាប់ភាពជាអ្នកដឹកនាំ ហើយអ្នកដឹកនាំជាតួអង្គសំខាន់ ក្នុងការសម្រេចសមភាពយេនឌ័រ។ 

  លោកជំទាវ បានបន្ថែមថា ការបញ្ជ្រាបយេនឌ័រ ឬគោលដៅ ក្នុងការសម្រេចសមភាពយេនឌ័រ គឺជាសិល្បៈចាំបាច់មួយ ក្នុងការធ្វើឱ្យ ការដឹកនាំរបស់យើង កាន់តែមានភាពពេញលេញ សំបូរបែប និងប្រសិទ្ធភាព។ សមភាពយេនឌ័រ សំដៅមិនឱ្យសមាជិកណាម្នាក់ ងាយរងគ្រោះ ឬបាត់ឱកាស «មិនបោះបង់នរណាម្នាក់ឱ្យនៅឯកោ» ហើយសមភាពយេនឌ័រ សំដៅអភិវឌ្ឍន៍សក្តានុពល និងគុណភាពនៃធនធានមនុស្ស ទាំងស្រ្តី ទាំងបុរស ប្រកបដោយសមភាព និងសមធម៌ នៅក្នុងសង្គម និងគ្រួសារ។

  សូមជម្រាបថា ​ព្រឹត្តិការណ៍ «ទិវាទូតសុឆន្ទៈ ភាពជាអ្នកដឹកនាំ ឆ្នាំ២០១៩» ​នេះគឺជាឆ្នាំទី២ហើយ ដែលក្រសួងកិច្ចការនារី និង មជ្ឃមណ្ឌលរដ្ឋាលីដឌីង រួមទាំងទូតសុឆន្ទៈភាពជាអ្នកដឹកនាំ បានផ្តួចផ្តើម និងរៀបចំឡើងនេះ គឺជាកាលានុវត្តន៍ និងគំនិតនវានុវត្តន៍ ដែលជាធាតុចូលចាំបាច់ ចូលរួមចំណែកអនុវត្តន៍ គោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល​។ ព្រឹត្តិការណ៍នេះ បានបញ្ជាក់អំពីសារៈសំខាន់ និងធាតុចូលដ៏មានតម្លៃ ក្នុងការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងមូលធនមនុស្ស ដែលមានកំណត់ នៅក្នុងអាទិភាព របស់រាជរដ្ឋាភិបាល៕អត្ថបទ ៖ សន ពិសិដ្ឋ 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation