កម្ពុជា បើលពិព័រណ៍សៀវភៅថ្នាក់ជាតិ លើកទី៨ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ធ្នូ នៅបណ្ណាល័យជាតិ
| ព័ត៌មានជាតិ
SHARE

 

ពិព័រណ៍សៀវភៅកម្ពុជាលើកទី ៨ បានរៀបចំរួចជាស្រេចហើយ និងកំពុងបេីកឱ្យចូលរួម ជាផ្លូវការចាប់ពីថ្ងៃទី ១៣ ដល់ ថ្ងៃទី ១៥ ខែ ធ្នូ ពិព័រណ៍ ៨ ក្រោមប្រធានបទ “ផ្ដើមក្ដីស្រមៃ ដៃកាន់សៀវភៅ” ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ និងឯកឧត្តម ខៀវ កាញារិទ្ឋ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវ ទៅដល់យុវជនកម្ពុជាទាំងអស់ ត្រូវចូលរួមអានសៀវភៅ ឲ្យបានច្រើន ដើម្បីបង្កើនចំណេះដឹង ព្រោះជាប្រទីបបំភ្លឺផ្លូវ នាពេលខាងមុខ។ ឯកឧត្តមបន្តថា ការអានសៀវភៅច្រើន ដើម្បីបង្កើតជាទីផ្សារដ៏ទូលំទូលាយ។

ចំណែក លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានយល់ឃើញថា ការអានសៀវភៅច្រើនកាលណា គឺល្អបំផុត ដូច្នេះ ការអានសៀវភៅ មាន២របៀប ដូចជា អានដើម្បីស្រាវជ្រៅ និងអានដើម្បីកម្សាន្ដ។

សម្រាប់ពិព័រណ៍សៀវភៅឆ្នាំនេះ អ្នករៀបចំកម្មវិធីបានបង្ហាញក្តីរំពឹងថា នឹងមានអ្នកចូលរួមទស្សនា ប្រមាណជា១០ម៉ឺននាក់។ ពិព័រណ៍សៀវភៅកម្ពុជាលេីកទី៨នេះ ក៏មានសួនអំណានសម្រាប់យុវជន សិស្សានុសិស្សដេីម្បីចូលរួមអានដោយសេរី និងមានសកម្មភាពផ្លាស់ប្ដូរសៀវភៅគ្នាទៅវិញទៅមកទៀតផង៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation