កម្ពុជា-វៀតណាមបង្កើនកិច្ច សហការផ្នែកសេដ្ឋកិច្ច ពាណិជ្ជ កម្ម និងវិនិយោគ
| ព័ត៌មានអន្តរជាតិ
SHARE

នៅវិមានរដ្ឋសភាជាតិនាព្រឹកថ្ងៃ ទី១៣ ខែធ្នូនេះលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភាស្តីទីជួប ពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ ខ្ពស់រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គម និយមវៀតណាម ដឹកនាំដោយឯកឧត្តម ជឿង ហ័រប៊ីញ ឧបនាយករដ្ឋមន្ត្រីប្រចាំការខណៈដែលគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវកានៅកម្ពុជាពីថ្ងៃទី ១២ - ១៣ ខែធ្នូ ឆ្នាំ ២០១៩។

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភាស្តីទីមានប្រសាសន៏លើកឡើងថា៖ដំណើរទស្សនកិច្ចឯកឧត្តមរួម ចំណែកពង្រឹងចំណងមិត្តភាពនៃប្រទេសទាំងពីរនិងបានកសាងនូវមូល ដ្ឋានដ៏រឹងមាំគ្រប់កាលៈ ទេសៈទាំងអស់។ប្រជាជនកម្ពុជា ដឹងគុណពីការ ចូលរួមពីសំណាក់កងទ៏ពវៀត ណាម រំដោះកម្ពុជា ពីរបបប្រល័យពូជសាសន៏ប៉ុលពត។ក្នុងរយៈពេលជិត៣ទស្សវត្សមក នេះ វៀតណាមមានការរីកចំរើនសេដ្ឋកិច្ចជឿនលឿន ដែលបក្សនិងរដ្ឋវៀតណាម កសាងអភិវឌ្ឍប្រទេសរីកចំរើនលឿន។

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភាស្តីទីបញ្ជាក់ទៀតថា-វៀតណាមមានសេដ្ឋកិច្ចរីកចម្រើនឈរលំដាប់ទី២បន្ទាប់ពីសិង្ហបុរី។សម្រាប់ស្ថាប័ននីតិប្បញ្ញត្តិប្រទេសទាំងពីរវិញ បានធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យការ ទូតសភាក្នុងក្របខណ្ឌទ្វេភាគី ពហុភាគីតាមរយៈវេទិកាអន្តរ សភាទាំងក្នុងតំបន់ និងសកល លោកគ្នាទៅវិញ ទៅមកស្រប តាមទស្សនៈ និង គោលជំហររបស់បក្សរដ្ឋនិងរដ្ឋាភិបាលរៀងៗខ្លួន។

ជាការឆ្លើយតបឯកឧត្តម ជឿង ហ័រប៊ីញ ឧបនាយករដ្ឋ មន្ត្រីប្រចាំ ការ សាធារណរដ្ឋសង្គម និយមវៀតណាម មានប្រសាសន៏ ថា; ឯកឧត្តម មានការចាប់អារម្មណ៏យ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៏រីកចម្រើននៃប្រទេសកម្ពុជា និងអបអរសាទរចំពោះការអភិវឌ្ឍ រីកចម្រើនបន្តទៅទៀតដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៏សហសវត្សរ៏។

ឯកឧត្តមប្រធានគណៈប្រតិភូបានបញ្ជាក់ទៀតថា;ចំណងទំនាក់ទំនងពិសេសរវាងវៀត ណាម-កម្ពុជា មានការរីកចំរើនយ៉ាងខ្លាំងក្លា និងគ្រប់ដំណាក់ កាល កសាងអភិវឌ្ឍន៌ប្រទេស ជាតិកាន់តែរីកចម្រើន។ជាពិសេសប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការគ្រប់ស្ថាប័ន រួមមានរដ្ឋសភា ព្រឹទ្ធ រដ្ឋា ភិបាលនិងរដ្ឋាភិបាល បានសហប្រតិបត្តិ ការជាមួយគ្នាយ៉ាងល្អ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation