ជន​ជាតិ​ចិន​២នាក់​កាន់​អាវុធ​ខ្លី​ត្រៀម​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​ផ្សេង​ៗ​ត្រូវ​កម្លាំង​នគរបាល​បង្ក្រាប​ទប់ស្កាត់​បាន​ទាន់​ពេល​
| ព័ត៌មានជាតិ
SHARE

ខេត្ត​ព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោជួន ណា​រិន្ទ​ ស្នងការនគរបាលខេត្តព្រះសីហនុ​ បានឲ្យដឹងថា ថ្មី​ៗ​នេះ​ សមត្ថកិច្ច​ជំនាញ​ផែន​ព្រហ្មទណ្ឌ​ បាន​ទប់ស្កាត់បង្ក្រាបបានមុខសញ្ញា​ប៉ុន​ប៉ង​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​មួយ​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២នាក់ ចាប់​យក​បាន​អាវុធ​ខ្លី​មួយ​ដើម​ និង​ឧបករណ៍​សម្រាប់​ត្រៀម​ប្រព្រឹត្ត​បទល្មើស​មួយ​ចំនួន។


កិច្ច​ប្រតិបត្តិ​ការ​នេះ​ ធ្វើ​ឡើង​នៅ​យប់​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង២:០០នាទី ដោយ​កម្លាំង​ល្បាត​ពេល​យប់​ ប្រទះ​ឃើញ​ជនសង្ស័យ​២នាក់​ ជិះ​ម៉ូតូ​មួយ​គ្រឿង​ ពាក់​មួក​បិទ​មុខ​និង​ពាក់​ម៉ាស់​ កម្លាំង​ល្បាត​ក៏បាន​ដេញ​តាម​ ហើយស្ទាក់ចាប់បាន នៅ​ជិត​កាស៊ីណូជីយូវនីសិន ស្ថិតនៅភូមិ៣ សង្កាត់លេខ​៣ ក្រុង/ខេត្តព្រះសីហនុ​ ឆែកឆេរ​រកឃើញអាវុធខ្លី១ដើម ភ្លាម​នោះ​ ក៏​បាន​នាំ​ខ្លួន​យកមក​ធ្វើការ​សាកសួរ​នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​តែម្តង ។

ជនសង្ស័យទាំង២នាក់៖
ទី​១-ឈ្មោះ HE XIAOPING ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ​ កាន់ លិខិតឆ្លងដែនលេខៈ EH0851963 មានស្រុកកំណើត ក្រុង/ខេត្ត SICHUAN ប្រទេសចិន ស្នាក់នៅបច្ចុប្បន្ន ភូមិ៤ សង្កាត់លេខ​៤ ក្រុង/ខេត្តព្រះសីហនុ ។
ទី​២-ឈ្មោះ SUN PENG ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិនមុខរបរមិនពិតប្រាកដ កាន់​លិខិតឆ្លងដែនលេខៈ EC5907936 មានស្រុកកំណើត ក្រុង YUNNAN ខេត្ត ZHEJIANG ប្រទេសចិន ស្នាក់នៅបច្ចុប្បន្ន ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
វត្ថុតាងចាប់យកបាន៖
-កាំភ្លើងខ្លី ១ដើម ម៉ាក K59 រលប់​លេខ​ (ឈូស​លេខចោល) មាន​បង់១​ និងគ្រាប់ចំនួន ៥គ្រាប់។
-កាំបិតចុងស្រួច៣ដើម (យកក្រណាត់ក្រហមចងរុំ)
-មួក ២
-ម៉ាស់មុខ ៤
-លិខិតឆ្លងដែន២ច្បាប់​ និង​ម៉ូតូ​ម៉ាក​ស្មាសពណ៌​ក្រហម​មួយ​គ្រឿង​ ។
ករណីនេះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុង​ចាត់​ចែង​តាម​នីតិវិធី ទៅ​កាន់​សាលា​ដំបូង​៕ដោយ៖ប៉ៃ សុឃីម


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation