ឯកឧត្តម ហ៊ុន ម៉ាណែត៖អញ្ជើញសម្ពោធជាផ្លូវការរោងចក្រ រ៉ូសផ្លាស្ទីក តាមរយៈសា្លកយីហោដាក់ថា ផលិតនៅកម្ពុជា (Made in Cambodia)
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ កាលពី ថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០១៩ម្សិលមិញឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានអញ្ជើញសម្ពោធជាផ្លូវការរោងចក្រ រ៉ូសផ្លាស្ទីក (ខេមបូឌា)។

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតបានថ្លែងថាការបង្កើតរោងចក្រឧស្សាហកម្មផលិតទុយោ និងបំពង់ទីបជ័រ របស់ក្រុមហ៊ុន រ៉ូសផ្លាស្ទីក (ខេមបូឌា) នាពេលនេះ បានបង្ហាញថា ការវិនិយោគក្នុងស្រុកពិតជាបានចូល រួមចំណែកយ៉ាងសំខាន់ក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាល នៅក្នុងការជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងការលើកកម្ពស់សហគ្រិនភាពក្នុងវិស័យឯកជន ដើម្បីស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងការលើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិតាមរយៈសា្លកយីហោដាក់ថា “ផលិតនៅកម្ពុជា (Made in Cambodia)”។

ឯកឧត្តមឧត្តមសេនីយ៍ឯកបានបន្តថាការខិតខំរបស់ក្រុមហ៊ុនរហូតទទួលបាននូវវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ ISO បានបញ្ជាក់អំពីការយកចិត្តទុកដាក់របស់ស្ថានិកក្រុមហ៊ុនលើគុណភានៃផលិតផល ដែលក្រៅពីការផ្គត់ផ្គង់ នៅលើទីផ្សារក្នុងស្រុកដែលកំពុងមានតម្រូវការខ្លាំងក្រុមហ៊ុនក៏មានទស្សនវិស័យក្នុងការនាំចេញផលិតផលនេះទៅក្នុងទីផ្សារអន្តរជាតិផងដែរ ដោយក្រុមហ៊ុនអាចសាកល្បងសំលឹងមើលទីផ្សារអនុតំបន់មេគង្គ, ទីផ្សារអាស៊ាន, និងទីផ្សារនៅក្នុងតំបន់នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ ក៏ដូចជាទីផ្សារធំៗដទៃទៀតក្នុងពិភពលោក។ សក្តានុពលនេះ គឺជាតំណាងសក្ខីភាពនៃការរីកចម្រើនរួមគ្នារបស់យើង ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេល ២០ ឆ្នាំជាប់ៗគ្នា។ កំណើនបែបនេះ គឺមិនមែនកើតឡើងដោយងាយស្រួលឥតហេតុ
នោះទេ គឺជាលទ្ធផលនៃការបូកបញ្ចូលគ្នានៃកំណើនលើគ្រប់ វិស័យទាំងអស់ ទាំងកម្រិតជីវភាពរស់នៅរបស់ប្រជាជន, មន្ត្រីរាជការ, កងកម្លាំងប្រដាប់អាវុធ, សង្គមស៊ីវិល និងវិស័យឯកជន។

ឯកឧត្តមឧត្តមសេនីយ៍ឯកបញ្ជាក់ថាក្នុងទស្សវត្សរ៍ឆ្នាំ៩០ ផលិតផលប្រើប្រាស់របស់យើងត្រូវបាននាំចូលមកពីប្រទេសក្រៅសឹងតែទាំងអស់ ហើយនៅលើទីផ្សារអន្តរជាតិ ផលិតផលមកពីអាស៊ីមិន
មានមកពីកម្ពុជាទេ។ ប៉ុន្តែសព្វថ្ងៃនេះ ផលិតផលជាច្រើនជាតម្រូវការនៃការប្រើប្រាស់ក្នុងស្រុក ត្រូវបានផលិតនៅក្នុងប្រទេសរបស់យើង ហើយនៅលើទីផ្សារអន្តរជាតិជាច្រើន ក៏ឃើញមានការលក់
ផលិតផលកម្ពុជា ដែលនេះ គឺជាមោទនភាពជាតិរបស់យើងក្នុងនាមជាខ្មែរ ពីព្រោះការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក មានលក្ខខណ្ឌតម្រូវស្តង់ដារខ្ពស់ ដូច្នេះការណ៍ដែលយើងអាច
ចូលក្នុងទីផ្សារទាំងនោះបាន គឺបញ្ជាក់បានអំពីសមត្ថភាពផលិតរបស់យើង ទាំងបរិមាណ និងគុណភាព ហើយជាគុណភាពដែលមានការទទួលស្គាល់ ជាអន្តរជាតិ និងផលិតដោយវិស្វករ និងអ្នក
បច្ចេកទេស ជាកូនខ្មែរ ដែលមានសមត្ថភាពជំនាញច្បាស់លាស់។ហើយក្នុងនោះវាជាភាពជោគជ័យនៃផលិតផលរបស់កម្ពុជា ក៏ពឹងផ្អែកសំខាន់បំផុតលើការគាំទ្រនៅក្នុងស្រុក ហើយបច្ចុប្បន្ននេះ
ខ្មែរយើងមិនត្រឹមតែផលិតបានទេ ប៉ុន្តែគុណភាពក៏ត្រូវតែល្អស្របតាមស្តង់ដារផងដែរ ពីព្រោះនៅក្នុងទីផ្សារសេរី អ្នកផលិតត្រូវផលិតទាំងបរិមាណ, គុណភាព និងតម្លៃ ជាពិសេសកត្តាគុណភាព
និងតម្លៃនេះឯង ដែលត្រូវរួមផ្សំជាមួយគ្នា នៅក្នុងការប្រកួតប្រជែងនៅលើទីផ្សារ។ ដូច្នេះ គឺនៅពេលនេះហើយ ដែលអតិថិជនក្នុងស្រុករបស់យើង បន្តជួយគាំទ្រផលិតផលក្នុងស្រុក ដើម្បីពង្រឹង
បន្ថែម និងបង្កើនវិសាលភាពវិស័យឯកជន ដែលដើរតួនាទីជាចលករសំខាន់នៅក្នុងការអភិវឌ្ឍប្រទេសជាតិ៕ដោយ៖មួង សុវណ្ណារិទ្ធ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation