គ្រួសារជនពិការចំនួន៧១គ្រួសារ បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
| ព័ត៌មានជាតិ
SHARE

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី និងសហការី ចុះសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនដល់អង្គការសកម្មភាពលើយុវវ័យពិការ ដើម្បីអភិវឌ្ឍន៍ និងសមាជិកដែលជាជនពិការចំនួន៧១គ្រួសារនៅភូមិសន្សំកុសល៣សង្កាត់បឹងទំពុន១ខណ្ឌមានជ័យរាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ៍៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ គ.ស២០១៩ ។

អំណោយមនុស្សធម៌ផ្តល់ជូនដល់អង្គការមាន ៖ អង្ករ៥០០ គីឡូក្រាម មី១០កេស ត្រីខ៥កេស ទឹកត្រី២៤ដប ទឹកស៉ីអ៉ីវ២៤ដប ទឹកសុទ្ធ១០កេស ទឹកក្រូច១០កេស ថវិកា៥លានរៀល ។ រីឯសមាជិកជាជនពិការ៧១នាក់ម្នាក់ៗ ទទួលបាន អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត១ និងថវិកា៥ម៉ឺនរៀល ។


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation