ក្រុមពន្លត់អគ្គិភ័យនៅអូស្ត្រាលីព្រមានថាភ្លើងឆេះព្រៃនឹងមិនអាចគ្រប់គ្រងបានទេខណៈដែលស្ថានភាពកាន់តែយ៉ាប់យ៉ឺនឡើង
| ព័ត៌មានអន្តរជាតិ
SHARE

ក្រុមពន្លត់អគ្គិភ័យនៅក្នុងប្រទេសអូស្រ្តាលីបានប្រកាសព្រមាននៅថ្ងៃអង្គារនេះថាពួកគេនឹងមិនអាចទប់ទល់ជាមួយភ្លើងឆេះព្រៃប្រហែល១០០កន្លែងដែលកំពុងតែបន្តឆេះនៅក្នុងប្រទេសអូស្ត្រាលីបានទេមុនពេលដែលស្ថានភាពត្រូវបានគេរំពឹងថានឹងកាន់តែយ៉ាប់យ៉ឺនឡើងនៅចុងសប្តាហ៍នេះ។

មន្ត្រីសេវាអគ្គិភ័យនៅរដ្ឋញូវសៅវែល (New South Wales) បានប្រកាសប្រាប់ប្រជាពលរដ្ឋនៅក្បែរតំបន់ដែលមានភ្លើងឆេះព្រៃថាភ្លើងឆេះព្រៃអាចរីករាលដាលថែមទៀតនិងបានប្រាប់ប្រជាពលរដ្ឋឲ្យត្រៀមខ្លួននិងប្រុងប្រយ័ត្ន។

បច្ចុប្បន្ននេះក្រុមអ្នកពន្លត់អគ្គិភ័យកំពុងប្រយុទ្ធតស៊ូជាមួយភ្លើងឆេះព្រៃជាង១២០កន្លែងនៅទូទាំងរដ្ឋញូវសៅវែល (New South Wales) ដែលភ្លើងឆេះព្រៃខ្លះបានឆេះតាំងពីខែវិច្ឆិកាមក។

ភ្លើងឆេះព្រៃទាំងនោះបានសម្លាប់មនុស្ស៦នាក់, បំផ្លាញលំនៅដ្ឋានជាង៦៨០ខ្នង និងដុតបំផ្លាញដីព្រៃប្រហែល១លាន២សែនហិចតា។ វិបត្តិភ្លើងឆេះព្រៃនេះបានដាក់សម្ពាធទៅលើនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុត មូរីសុន (Scott Morrison) ដោយក្រុមអ្នករិះគន់បាននិយាយថារូបលោកមិនបានធ្វើសកម្មភាពឲ្យគ្រប់គ្រាន់ដើម្បីដោះស្រាយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

លោក មូរីសុន បានការពារគោលនយោបាយរបស់រដ្ឋាភិបាលរបស់លោកប៉ុន្តែអតីតក្រុមប្រធានបុគ្គលិកពន្លត់អគ្គិភ័យមួយចំនួននិយាយថាអូស្ត្រាលីត្រូវតែបោះបង់ចោលនូវយុទ្ធសាស្រ្តដែលមានស្រាប់របស់ខ្លួនដែលដាក់ការទទួលខុសត្រូវចម្បងក្នុងការពន្លត់ភ្លើងឆេះព្រៃទៅឲ្យរដ្ឋាភិបាលដែនដីនិងរដ្ឋមួយៗ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation