ជប៉ុននិងកូរ៉េខាងត្បូងរកឃើញមូលដ្ឋានរួមគ្នាក្នុងកិច្ចពិភាក្សាអំពីជម្លោះពាណិជ្ជកម្ម
| ព័ត៌មានអន្តរជាតិ
SHARE

រដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុនបាននិយាយថា ជប៉ុននិងកូរ៉េខាងត្បូងបានឈានដល់មូលដ្ឋានរួមគ្នាមួយនៅក្នុងកិច្ចពិភាក្សាស្តីពីការរឹតបន្តឹងរបស់ជប៉ុនលើការនាំចេញសម្ភារៈបច្ចេកវិជ្ជាកាលពីថ្ងៃចន្ទ ហើយបានថាភាគីទាំងពីរនឹងបន្តកិច្ចពិភាក្សាដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្ម។

លោក ហ៊ីរូស៊ិ កាជីយ៉ាម៉ា (Hiroshi Kajiyama) បានឲ្យដឹងថាកិច្ចពិភាក្សាពាណិជ្ជកម្មជុំបន្ទាប់ នឹងធ្វើឡើងនៅក្នុងទីក្រុងសេអ៊ូលនាពេលឆាប់ៗនេះ។

មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងនិងជប៉ុនបានជួបពិភាក្សាគ្នាជាលើកដំបូងកាលពីថ្ងៃចន្ទចាប់តាំងពីជប៉ុនបានរឹតបន្តឹងលើការនាំចេញទៅកាន់កូរ៉េខាងត្បូងនូវវត្ថុធាតុដើមសំខាន់ៗដែលក្រុមហ៊ុនបច្ចេកវិជ្ជារបស់កូរ៉េខាងត្បូងត្រូវការជាចាំបាច់ក្នុងការផលិតបន្ទះឈីបនិងអេក្រង់ទូរស័ព្ទនិងទូរទស្សន៍កាលពីខែកក្កដាមកក្នុងពេលដែលមានជម្លោះពាក់ព័ន្ធនឹងករណីពលកម្មដោយបង្ខំនៅសម័យសង្គ្រាម។

កិច្ចពិភាក្សានោះបានកើតឡើងបន្ទាប់ពីកូរ៉េខាងត្បូងបានប្រកាសបន្តកិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់ផ្នែកយោធាជាមួយជប៉ុនជាបណ្តោះអាសន្នកាលពីខែមុន ខណៈដែលដំបូងឡើយកូរ៉េខាងត្បូងបានប្រកាសថានឹងបញ្ចប់កិច្ចព្រមព្រៀងនេះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation