រដ្ឋមន្ត្រីក្រសួងទេសចរណ៍សង្ឃឹមថាពិធីបុណ្យសមុទ្រនៅខេត្តកំពតនឹង ទទួលបានលទ្ធផលល្អជាងបណ្ដាល ខេត្តនានានៅជាប់មាត់សមុទ្រនាឆ្នាំកន្លងទៅ
| ព័ត៌មានអន្តរជាតិ
SHARE

(ខេត្តកំពត) ៖ ឯកឧត្តម ថោង ខុន បានសង្ឃឹមថាពិធីបុណ្យសមុទ្រនៅខេត្តកំពតឆ្នាំ២០១៩នេះ នឹងទទួលបានលទ្ធផលល្អជាង បណ្ដាលខេត្តនានានៃឆ្នាំកន្លងទៅ ហើយភ្ញៀវទេសចរក៏នឹងចូលរួមកម្សាន្តមានការកើនឡើងថែមទៀតផងដែរផងដែរ។
ការលើកឡើងបែបនេះ របស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ឯកឧត្តមថោង ខុននៅក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ សម្រេចចុងក្រោយរបស់គណៈកម្មការអន្តរក្រសួង នៅសាលាខេត្តកំពតនាព្រឹកថ្ងៃទី១៨ ខែធ្នូឆ្នាំ ២០១៩ ដោយមាន វត្តមានឯកឧត្តមជាវ តាយអភិបាលនៃគណៈអភិបាលខេត្តអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះដែរ។

ឯកឧត្តម ថោង ខុន ក៏បានសម្ដែងការកោតសរសើរចំពោះការយកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់របស់បណ្ដា ក្រសួងស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរខេត្តកំពតក្នុងដំណើរការអនុវត្តគម្រោងផែនការឆ្ពោះទៅកាន់ការរៀបចំនៃព្រឹត្តិការណ៍ពិធីបុណ្យសមុទ្រលើកទី ៨ ជុំទី៣ ឆ្នាំ២០១៩ក្រោមប្រធានបទ «ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង» នៅខេត្តកំពតដោយ ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។

ឯកឧត្តម ថោង ខុន ក៏បានលើកទឹកចិត្ត ដល់គណៈកម្មការ ក្នុងការនាំយកផលិតផល កសិផលដែលមានក្នុងស្រុក និងម្ហូបអាហារដាក់បង្ហាញតាំងលក់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរឲ្យបានកាន់តែច្រើនតាមដែលអាចធ្វើបាន ដើម្បីបង្ហាញពីអត្តសញ្ញាណខេត្ត ក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រ នៅខេត្តកំពតនេះដែរ។

ឯកឧត្តម ថោង ខុន បានបន្តទៀតថា ការជំរុញឲ្យមានការតាំងបង្ហាញរូបភាព វិដេអូស្តីពីផលិតផលទេសចរណ៍នានា ដូចជាសហគមន៍ទេសចរណ៍ រមណីយដ្ឋានជាដើម គឺក៏ដើម្បីជាការបង្ហាញឲ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍បានឃើញនិង ជំរុញការផ្សព្វផ្សាយកាន់តែទូលំទូលាយថែមទៀត។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានស្នើដល់ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវបន្តសហការគ្នាពិនិត្យលើការងារសេសសល់ពីនេះទៅដល់ថ្ងៃប្រារព្ធពិធីបុណ្យសមុទ្រុ។ពិសេសត្រូវយកចិត្តទុកដាក់ថែរក្សានូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សម្រាប់ប្រតិភូ ដែលមកចូលរួម ពិធីបុណ្យសមុទ្រ សម្រួលការធ្វើដំណើររបស់ក្រុមសិល្បករ សិល្បការិនី កីឡាករ កីឡាការិនីទាំងជាតិ និងអន្តរជាតិឲ្យ បានល្អ។

ឯកឧត្តម ថោង ខុន ក៏បានជំរុញសាជាថ្មី ដល់អនុគណៈកម្មការ ត្រូវចុះទៅដល់ភោជនីយដ្ឋាន អាហាដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ បូទិច បឹងកាឡូ ដើម្បីប្រាប់ឲ្យពូកគាត់ដាក់បង្ហាញ បញ្ចីរាយនាមមុខម្ហូបអាហារ សេវានានា និងត្រូវដាក់តម្លៃឲ្យ បានត្រឹមត្រូវ។ ឯកឧត្តម រដ្ឋមន្ត្រី បានបង្ហាញការសង្ឃឹមជឿជាក់ថា ក្នុងឱកាសពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត ឆ្នាំ២០១៩ ខាងមុខនេះ នឹងទទួលបានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួមទស្សនាមិនតិចជាង៥០ម៉ឺននាក់ឡើយ។

នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានឲ្យដឹងអំពីលទ្ធផលការងារសម្រេចបានរបស់ អនុគណៈ កម្មការខេត្តទាំង៦រួមមាន៖ការងារ ពិព័រណ៍ សិល្បៈ និងសកម្មភាពកីឡាផ្សេងៗ ការងាររៀបចំ មហោស្រពម្ហូបអាហារ ភេសជ្ជៈនិងអនាម័យបរិស្ថាន ការងាររៀបចំប្រារព្ធពិធីនិងហេដ្ឋេចនាសម្ព័ន្ធ ការងារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈនិងសង្រ្គោះបន្ទាន់ និងការងារខ្លឹមសារពិធីការនិងកិច្ចប្រជុំពាក់ព័ន្ធនិង ការងារផ្គត់ផ្គង់។

សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ បុណ្យសមុទ្ររយៈ ពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី ២០ដល់ថ្ងៃទី២២ ខែធ្នូនេះ ក៏មានកម្មវិធី កម្សាន្ត ជាច្រើនដូចជា ការសម្ដែងសិល្បៈ របាំ ចម្រៀង មានការតាំងពិព័រណ៍ វិថីម្ហូបអាហារ ព្រឹត្តិការណ៍កីឡាលើគោក និងលើទឹក ការប្រកួតក្បាច់គុនជាដើម៕ដោយ៖ប៉ៃ សុឃីម


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation