ព័ត៌មានអន្តរជាតិ

សមយុទ្ធជួយសង្គ្រោះក្នុងករណីរញ្ជួយដីត្រូវបានធ្វើឡើងនៅទីតាំងការប្រកួតកីឡាអូឡាំពិចឆ្នាំ២០២០នៅទីក្រុងតូក្យូ

image

នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមអ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិចឆ្នាំ២០២០បានធ្វើសមយុទ្ធជួយសង្គ្រោះក្នុងករណីរញ្ជួយដីនៅមជ្ឈមណ្ឌលដែលបានសាងសង់ថ្មីសម្រាប់ព្រឹត្តិការណ៍នេះដើម្បីសាកល្បងពីការត្រៀមខ្លួនរបស់ពួកគេ។

សមយុទ្ធដែលមានអ្នកចូលរួមចំនួន៣៥០នាក់នោះបានសម្តែងជាការឆ្លើយតបទៅនឹងរញ្ជួយដីកម្រិត៧.៣រ៉ិចទ័រដែលមានចំណុចកណ្តាលនៅភាគខាងជើងឈូងសមុទ្រតូក្យូដែលមានទីតាំងប្រកួតចំនួន១២កន្លែង។

ក្រុមគ្រូពេទ្យ, ប៉ូលិស, អ្នកពន្លត់អគ្គិភ័យនិងកងកម្លាំងស្វ័យការពារជប៉ុនបានចូលរួមក្នុងសមយុទ្ធនោះដោយសម្តែងជារងរបួសស្រាល ហើយគេក៏បានប្រើរូបម៉ានីកាំងតំណាងឲ្យជនរងគ្រោះដែលបាត់បង់ជីវិតឬរងរបួសធ្ងន់ធ្ងរផងដែរ។

គួរកត់សម្គាល់ថា ជប៉ុនគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះដោយសាររញ្ជួយដី, ព្យុះទីហ្វុងនិងរលកយក្សស៊ូណាមិខ្លាំងបំផុតនៅលើពិភពលោក។ ប្រទេសជប៉ុនធ្លាប់កើតមានរញ្ជួយដីជាមធ្យម១ពាន់៥រយលើកក្នុងមួយឆ្នាំ៕