ទីក្រុងបាងកកទទួលរងការបំពុលខ្យល់សាជាថ្មី
| ព័ត៌មានអន្តរជាតិ
SHARE

នៅថ្ងៃព្រហស្បតិ៍នេះរដ្ឋធានីនៃប្រទេសថៃបានទទួលរងការបំពុលខ្យល់សាជាថ្មីហើយរដ្ឋាភិបាលបានជំរុញឲ្យពលរដ្ឋពាក់ម៉ាស់ការពារនិងស្នាក់នៅខាងក្នុងផ្ទះឲ្យបានច្រើន។

កាលពីខែមករាទីក្រុងបាងកកក៏ត្រូវបានគ្របដណ្តប់ដោយផ្សែងអព្ទកខ្វក់ផងដែរ ខណៈដែលបណ្តាខេត្តស្ថិតនៅភាគខាងជើងប្រទេសថៃរួមទាំងខេត្តឆៀងម៉ៃត្រូវបានរងការវាយប្រហារដោយផង់ធូលីដែលមានកម្រិតគ្រោះថ្នាក់ដល់សុខភាពកាលពីខែមេសា។

នាយកដ្ឋានគ្រប់គ្រងការបំពុលរបស់ថៃបានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះគុណភាពខ្យល់នៅក្នុងទីក្រុងបាងកកស្ថិតក្នុងកម្រិតមិនល្អខណៈដែលបរិមាណនៃភាគល្អិតគ្រោះថ្នាក់នៅក្នុងខ្យល់បានកើនឡើងលើសកម្រិតសុវត្ថិភាពនៅតំបន់ចំនួន៣រួមបញ្ចូលទាំងទីក្រុងនេះ។

ចំណែកឯសន្ទស្សន៍គុណភាពខ្យល់ស្ថិតនៅកម្រិត១៧០ដែលធ្វើឲ្យទីក្រុងបាងកកក្លាយជាទីក្រុងដែលមានការបំពុលខ្លាំងបំផុតលំដាប់ទី១៣៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation