ចិននឹងកាត់បន្ថយពន្ធគយលើការនាំចូលទំនិញមួយចំនួនចាប់ពីថ្ងៃទី០១ ខែមករា
| ព័ត៌មានអន្តរជាតិ
SHARE

ប្រទេសចិននឹងកាត់បន្ថយពន្ធគយលើការនាំចូលទំនិញរាប់រយមុខដែលមានចាប់ពីសាច់ជ្រូកកកដល់គ្រឿងបន្លាស់សម្ភារៈបច្ចេកវិជ្ជាជាន់ខ្ពស់នៅឆ្នាំក្រោយដែលជាការកាត់បន្ថយរបាំងពាណិជ្ជកម្មដើម្បីគាំទ្រដល់សេដ្ឋកិច្ចជាតិ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅថ្ងៃចន្ទនេះ, អាជ្ញាធរចិនបាននិយាយថា ពន្ធគយលើទំនិញនាំចូលចំនួន៨៥៩មុខនឹងត្រូវបានកាត់បន្ថយចាប់ពីថ្ងៃទី០១ ខែមករាតទៅ។

ក្រសួងហិរញ្ញវត្ថុចិនបាននិយាយថា ការកែប្រែពន្ធគយនេះត្រូវបានធ្វើឡើងដើម្បីបង្កើនការនាំចូលទំនិញដែលចិនប្រឈមមុខនឹងបញ្ហាកង្វះខាត ឬទំនិញចាំបាច់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។

ពន្ធគយលើសាច់ជ្រូកកកនឹងត្រូវបានកាត់បន្ថយពី១២%មកនៅ៨%សម្រាប់ប្រទេសមួយចំនួនខណៈដែលប្រទេសចិនកំពុងតស៊ូទប់ទល់នឹងការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក។

ការកាត់បន្ថយពន្ធគយនេះនឹងផ្តល់ប្រយោជន៍ដល់ប្រទេសជាច្រើនដែលដៃគូពាណិជ្ជកម្មរបស់ចិនរួមមាននូវែលសេឡង់, ប៉េរូ, សិង្ហបុរីនិងប៉ាគីស្ថាន៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation