មេដឹកនាំកូរ៉េខាងត្បូង, ជប៉ុននិងចិននឹងជំរុញកិច្ចចរចារវាងអាមេរិកនិងកូរ៉េខាងជើង
| ព័ត៌មានអន្តរជាតិ
SHARE

ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន (Moon Jae-in) បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសចិន, ជប៉ុននិងកូរ៉េខាងត្បូងបានព្រមព្រៀងធ្វើការជាមួយគ្នាដើម្បីជំរុញកិច្ចចរចារវាងអាមេរិកនិងកូរ៉េខាងជើង។

លោក មូន បានលើកឡើងបែបនេះបន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលត្រីភាគីជាមួយនាយករដ្ឋមន្ត្រីចិនលោក លី គេជាំង (Li Keqiang) និងនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ (Shinzo Abe) នៅក្នុងទីក្រុងចេងទូ (Chengdu) ភាគនិរតីនៃប្រទេសចិន។

លោក មូន បាននិយាយថា ប្រទេសទាំង៣បានឯកភាពគ្នាលើភាពចាំបាច់នៃទំនាក់ទំនងជិតស្និទ្ធ។

ក្នុងអំឡុងការធ្វើសេចក្តីថ្លែងការណ៍រួមគ្នា, នាយករដ្ឋមន្ត្រីចិនបាននិយាយថា មេដឹកនាំទាំង៣បានបញ្ជាក់ជាថ្មីពីភាពចាំបាច់ក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាកូរ៉េខាងជើងតាមរយៈការចរចា។ ហើយនាយករដ្ឋមន្ត្រីជប៉ុនក៏បានបញ្ជាក់ពីភាពចាំបាច់ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងនៅលើឧបទ្វីបកូរ៉េផងដែរ។

គួរបញ្ជាក់ថា កូរ៉េខាងជើងបានកំណត់ឱសានវាទនៅចុងឆ្នាំនេះសម្រាប់ឲ្យអាមេរិកផ្លាស់ប្ដូរអ្វីដែលខ្លួននិយាយថាជាគោលនយោបាយអរិភាព ស្របពេលដែលមានភាពជាប់គាំងនៅក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើឲ្យប្រសើរឡើងចំពោះការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការលុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងនិងបង្កើតសន្តិភាពយូរអង្វែង៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation