បន្ទាប់ពីខណ្ឌសែនសុខ ផ្សារទំនើបលំដាប់អន្តរជាតិ ថ្មីមួយនឹងបង្ហាញខ្លួនឆាប់ៗក្នុងខណ្ឌមានជ័យ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ) ៖ យោងតាមគេហទំព័រ Cambodiapropertyreport ដែលបានដកស្រង់ប្រភពពី Borey Penghuoth Group បានអោយដឹងថា ផ្សារទំនើប PH Diamond Place​ ដែលជាបុត្រសម្ពន្ធ័របស់ក្រុមហ៊ុនប៉េងហួត គ្រុបបានកំពុងដំណើការសាងសង់​យ៉ាងលឿននៅលើផ្លូវសម្តេចហ៊ុនសែន​(ផ្លូវ60m) ដែលនឹងគ្រោងបញ្ចប់ក្នុងឆ្នាំ២០២០ខាងមុខ។


គេសង្កតឃើញថាក្រោយពីក្រុមហ៊ុនប៉េងហួតគ្រុបបានអភិវឌ្ឈន៍គំរោងរបស់ខ្លួនដែលស្ថិតលើដីប្រមាណ40ហិចតានៅលើបណ្តោយផ្លូវ 60m តំលៃដីនៅតំបន់នេះហាក់មានការកើតឡើងយ៉ាងខ្លាំង។

គម្រោងដែលក្រុមហ៊ុនប៉េងហួតគ្រុប ធ្វើការ​អភិវឌ្ឈន៍​នៅផ្លូវ60mនេះរួមមាន​ គម្រោងលំនៅដ្ឋាន អាគារពាណិជ្ជកម្ម សាលសន្និបាត​​ អាគារការិយាលយ័លក់ព្រមទាំងផ្សារទំនើប PH Diamond Place នេះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation