ព័ត៌មានអន្តរជាតិ

មនុស្ស២៦នាក់បាត់បង់ជីវិតនិងរាប់សិបនាក់រងរបួសបន្ទាប់ពីរថយន្តក្រុងមួយគ្រឿងបើកធ្លាក់ជ្រោះនៅឥណ្ឌូណេស៊ី

image

ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសឥណ្ឌូណេស៊ីបានរាយការណ៍នៅថ្ងៃអង្គារនេះថារថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបានបើកធ្លាក់ចូលទៅក្នុងជ្រោះមានជម្រៅ១៥០ម៉ែត្រកាលពីយប់ថ្ងៃពុធដោយបានសម្លាប់មនុស្សយ៉ាងតិច២៦នាក់និងបានធ្វើឲ្យមនុស្ស១៣នាក់ផ្សេងទៀតរងរបួស។

យោងតាមប៉ូលិស, រថយន្តក្រុងមួយគ្រឿងនោះដែលមានអ្នកដំណើរនៅលើនោះប្រហែល៥០នាក់បានជួបគ្រោះថ្នាក់នៅពេលកំពុងធ្វើដំណើរចេញពីទីក្រុងបេងគូលូ (Bengkulu) ឆ្ពោះទៅកាន់ទីក្រុងប៉ាឡិមបាង (Palembang) នៅវេលាម៉ោងជាង១១យប់ម៉ោងនៅក្នុងប្រទេសឥណ្ឌូណេស៊ី។

រហូតមកដល់ពេលនេះអាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតបន្ថែមទៀតនៅឡើយខណៈដែលដំណើរការជួយសង្គ្រោះកំពុងបន្ត។

គ្រោះថ្នាក់ចរាចរណ៍អាចកើតមានជាធម្មតានៅក្នុងប្រទេសឥណ្ឌូណេស៊ីនៅតាមផ្លូវហាយវ៉េនៅក្នុងប្រទេសប្រជុំកោះមួយនេះដែលត្រូវបានហ៊ុមព័ទ្ធទៅដោយស្ថានភាពភូមិសាស្ត្ររដិបរដុបនិងយានយន្តបម្រើឲ្យផ្នែកដឹកជញ្ជូនសាធារណៈខ្លះខ្វះខាតបទដ្ឋានសុវត្ថិភាព៕

ព័ត៌មានទាក់ទង...