ហ្លួងម៉ែ ប្រោសព្រះរាជទានអំណោយ ជូនដល់កូនចៅប្រជានុរាស្រ្ត ដែលកំពុងសម្រាកព្យាបាលជម្ងឺ ក្នុងមន្ទីរពេទ្យគន្ធបុប្ផា ចំនួន ៤៨០នាក់
| ព័ត៌មានជាតិ
SHARE

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យត្រាស់បង្គាប់ក្រុមការងារព្រះបរមរាជវាំង នាំយកនូវព្រះរាជអំណោយដ៏ថ្លៃថ្លាប្រោសព្រះរាជទានជូនដល់កូនចៅប្រជានុរាស្រ្តដែលកំពុងសម្រាកព្យាបាលជម្ងឺក្នុងមន្ទីរពេទ្យគន្ធបុប្ផា ចំនួន ៤៨០នាក់។

រយៈពេល ៥ខែ ឆ្នាំ២០១៩ នេះ មន្ទីរពេទ្យគន្ធបុប្ផា មានកុមារជាង ៣៧ម៉ឺននាក់ ត្រូវបានពិនិត្យព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ ក្នុងនោះជាង ៧ម៉ឺននាក់ មានជំងឺធ្ងន់ធ្ងរ ត្រូវសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ 

មន្ទីរពេទ្យគន្ធបុប្ផាបានបើកដំណើរការ និងផ្ដល់សេវាព្យាបាលជំងឺដល់ស្ត្រីមានផ្ទៃពោះ និងកុមារកម្ពុជា ដោយឥតគិតថ្លៃ អស់រយៈពេលជាង ២៦ឆ្នាំហើយ។ ក្នុងរយៈពេលនេះ មន្ទីរពេទ្យមនុស្សធម៌មួយនេះបានជួយព្យាបាលជំងឺជូនស្ត្រីមានផ្ទៃពោះ និងកុមារកម្ពុជា ជិត ២០លានករណីរួចហើយ ដោយក្នុងនោះ អ្នកជំងឺភាគច្រើនស្ថិតក្នុងគ្រួសារមានជីវភាពទីទ័លក្រ។ 

នៅក្នុងដំណើរការនេះ មន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិកាមិនក្រោម ៧រយលានដុល្លារអាមេរិកឡើយ ដើម្បីទិញថ្នាំសម្រាប់ព្យាបាលជំងឺ ចំណាយទៅលើប្រាក់បៀវត្សរ៍បុគ្គលិក និងចំណាយផ្សេងៗទៀត៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation