គណ:បញ្ជាការឯកភាពក្រុងស្ទឹងត្រែង ឃាត់ខ្លួនក្មេងទំនើងបានចំនួន៧០នាក់រួម និងម៉ូតូ៤០គ្រឿង  យកទៅធ្វើការអប់រំ!!!
| ព័ត៌មានជាតិ
SHARE

ខេត្តស្ទឹងត្រែង៖ក្មេងទំនើងប្រុសស្រីចំនួន៧០ នាក់និងម៉ូតូ ៤០ គ្រឿង  ត្រូវបានគណ:បញ្ជាការឯកភាពក្រុងស្ទឹងត្រែង សហការជាមួយកម្លាំងកងរាជអាវុធហត្ថរួមកម្លាំងអធិការដ្ឋាននគរបាលក្រុង ធ្វើការឃាត់ខ្លួន ដើម្បីនាំពួកគេយកទៅអប់រំកែប្រែ។

លោកឧត្តមសេនីយ៍ត្រី អៀង វ៉ានឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានអោយដឹងថា ក្មេងទំនើងចំនួន៧០នាក់សុទ្ធសឹងជាក្មេងប្រុស និងមានស្រីចំនួន៣នាក់។

លោកមេបញ្ជាការបញ្ជាក់ថាក្នុងចំណោមយុវជនសរុបទាំងអស់ ក្នុងនោះមាន៧នាក់រកឃើញមានផ្ទុកសារធាតុញៀនញៀនក្រោយពីការធ្វើតេស្តក្នុងទឹកនោម។ 

លោក សាយ កុសល់ អភិបាលក្រុងស្ទឹងត្រែងឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបខាងលើបានធ្វើឡើងតាំងពីថ្ងៃទី១៩ ខែធ្នូរ ធ្វើបន្តរហូតដូចភ្លៀងរលឹម។លោកបញ្ជាក់ថាគ្រាន់តែរយ:ពេល៣ថ្ងៃដំបូងយើងឃាត់ក្រុមក្មេងទំនើងបានចំនួន៧០នាក់ និងម៉ូតូចំនួន៤០គ្រឿងបាត់ទៅហើយ។ហើយក្រុមក្មេងទាំងនោះ ត្រូវធ្វើការអប់រំណែនាំជាមុនសិន  មុននិងប្រគល់ជូនអោយទៅអាណាព្យាបាលរបស់ពួកគេវិញលោកអភិបាលក្រុងបន្តទៀតថា  ប្រតិបត្តិការបង្ក្រាបលើកទី១នេះ  គឺគ្រាន់តែធ្វើការព្រមាននិងអប់រំសិនប៉ុណ្ណោះ ពុំមាននរណាម្នាក់ត្រូវបានឃុំខ្លួននោះទេ។ប៉ុន្តែបើករណីមិនរៀងចាល ចាប់បានលើកក្រោយវិញនោះ ពួកគេនិងងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការពីបទបង្កអសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

លោកអភិបាលក្រុងបានបន្តទៀតថា ចំពោះទាំង៤០គ្រឿង  ដែលក្រុមក្មេងទំនើងជិះទៀតសោត គឺមានលក្ខណ:ខុសបច្ចេកទេសថែមទៀត ដូចជាការកែឆ្នៃម៉ូតូបំពាក់បំពង់សុីម៉ាំងមានសំលេងខ្លាំង(ប្រែន ) បំពាក់គ្រឿងគ្រឿងផ្សេងៗដូចជាភ្លើងព័ណ៌  កាត់តួ តតួអោយវែងខុសរូបភាពដើម  ជាដើម។

សូមបញ្ជាក់ថា ក្រុមក្មេងទំនើងទាំងនេះ តែងតែដើរបង្ករឿងដើរអុកឡុក វៃកាប់ចាក់គ្នាតាមផ្លូវសាធារណ: និងបំផ្លាញទ្រព្យសម្បត្តិសាធារណ:  ដូចជាបង់អង្គុយតាមសួនច្បារ អំពូលភ្លើងជាដើម។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation