សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ០៥ ធ្នូ
| ព័ត៌មានជាតិ
SHARE

មណ្ឌលគិរី៖ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានអញ្ញើញជាអធិបតី ក្នុងពិធីអបអរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ០៥ ធ្នូ ២០១៩ ក្រោមប្រធានបទ ស្ម័គ្រចិត្ត ដើម្បីអនាគតប្រកបដោយបរិយាប័ន្ន ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងលោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត សមាជិក សមាជិកា ក្រុមប្រតិបត្តិអនុសាខា ក្រុង ស្រុក ទីប្រឹក្សាយុវជន អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាជាង១៧០នាក់ ដែលប្រព្រឹត្តទៅសាលាស្រុកកោះញែក នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩។


ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានពាំនាំអំណរសាទរ និងការកោតសរសើរ ព្រមទាំងសេចក្តីផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះសមាជិក-សមាជិកាគណៈកម្មាធិការសាខា-អនុសាខា ក្រុមប្រតិបត្តិថ្នាក់សាខា-អនុសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា ដែលបានលះបង់ពេលវេលា ចូលរួមគាំទ្រសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំតម្រង់ទិសប្រកបដោយគតិបណ្ឌិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងជាប្រធានក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តទាំង២៥រាជធានី-ខេត្ត បាននឹងកំពុងក្លាយជាកម្លាំងចលកររបស់សមាគមន៍ជាតិ ចូលរួមចំណែកសម្រេចឲ្យបាននូវទិសយុទ្ធសាស្រ្តទាំង៤ នៃយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា ២០១១-២០២០។ ឯកឧត្តម មានប្រសាសន៍ថា សម្រាប់ទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត ឆ្នាំ២០១៩នេះ គឺបង្ហាញពីអ្នកស្ម័គ្រចិត្តចូលរួមចំណែក ដើម្បីទាំងអស់គ្នា និងដើម្បីគោលដៅអភិវឌ្ឍប្រកបដោយចឺរភាពទឺ១០ កាត់បន្ថយវិសមភាព នៅក្នុងប្រទេស និងរវាងប្រទេសនានា។ ឯកឧត្តម បន្តថា ដើម្បីឆ្លើយតបការត្រៀមទប់ស្កាត់ទៅនឹងគ្រោះមហន្តរាយដែលកើតឡើងជាយថាហេតុ អ្នកស្ម័គ្រ និងយុវជនកាកបាទក្រហមកម្ពុជា ត្រូវមានភារកិច្ច រួបរួមគ្នា កសាង និងពង្រឹងសមត្ថភាពស្ថាប័ន គ្រប់លំដាប់ថ្នាក់រៀបចំយន្តការដែលអាចជឿទុកចិត្តបានសម្រាប់ត្រៀមទប់ទល់ជាមួយផលប៉ះពាល់អវិជ្ជមានដែលកើតមានចំពោះគ្រោះភ័យនៃគ្រោះមហន្តរាយទាំងនោះដើម្បីស្វែងរកមធ្យោបាយកាន់តែមានប្រសិទ្ធភាពសម្រាប់ជួយសង្គ្រោះជនរងគ្រោះ។


លោក រឿង ផៃរិទ្ធិ ហេរញឹក គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្នុងចំនួន៩២ភូម ឃុំ/សង្កាត់២១ និងក្រុង-ស្រុក៥ ក្នុងខេត្តមណ្ឌលគិរី មានអ្នកស្ម័គ្រចិត្តកាកបាទក្រហម ក្នុង១ភូមិ ២នាក់ សរុបមានចំនួន ១១៨នាក់ មានស្រី៤៥នាក់ ដែលបានធ្វើបច្ចុប្បន្នភាពឆ្នាំ២០១៩ មានទីប្រឹក្សាយុវជនចំនួន ០៨នាក់ ស្រី ០២នាក់ និងយុវជនកាកបាទក្រហមកម្ពុជាចំនួន៣៤៧នាក់ មានស្រីចំនួន២៣៦នាក់។ លោកបន្តថា ដើម្បីចូលរួមគាំទ្រ ក្នុងសកម្មភាពការងារកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម បានយកអស់កម្លាំងកាយចិត្ត បំពេញបេសកកម្មដោយ ស្ម័គ្រចិត្ត និងមានឆន្ទះមោះមុតអនុវត្តតាមគោលនយោបាយ គោលការណ៍គ្រឹះទាំង៧ប្រការ របស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម គឺភាពមនុស្សធម៌ អព្យាក្រឹត្យភាព ភាពមិនលំអៀង ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព៕ ដោយ៖ ប៊ុត សុភ័ក្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation