លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមTYDA បានផ្ដល់នូវ ជីវិតថ្មី ស្នាមញញឹមថ្មីដល់យោធិនម្នាក់
| ព័ត៌មានជាតិ
SHARE

សមាគមTYDA បានផ្តល់ស្នាមញញឹម និងក្តីសង្ឃឹមចំនួន០១ ករណីទៀតហើយ ដល់នាយទាហានឈ្មោះ ចាន់ គឹមសឺង ដែលកំពុងបម្រើការនៅទីចាត់ការបុគ្គលិកអគ្គបញ្ជាការតាមរយៈការឧបត្ថម្ភក្នុងការពិនិត្យ និងព្យាបាលក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតតាមរយៈលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី និងបានឧបត្ថម្ភនូវថវិកាមួយចំនួន។

នាយទាហានដែលបានទទួលការឧបត្ថម្ភក្នុងការពិនិត្យ និងព្យាបាល បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ល្អប្រពៃថ្លៃថ្លាប្រកបដោយមនុស្សធម៌របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតតាមរយៈបងលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នីដែលបានយកចិត្តទុកដាក់និងផ្ដល់នូវជីវិតថ្មីក្តីសង្ឃឹមថ្មីសម្រាប់រូបគាត់ និងក្រុមគ្រួសារ។

សូមបញ្ជាក់ថា សកម្មភាពមនុស្សធម៌របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) តែងតែបានផ្ដល់ប្រជាពលរដ្ឋ កុមារកំព្រា កម្មករ កម្មការិនី កងទ័ព គ្រួសារកងទ័ព នូវស្នាមញញឹម និងក្តីសង្ឃឹមថ្មីតាមរយៈការពិនិត្យ និងការព្យាបាលឥតគិតថ្លៃ ដែលគិតមកដល់ពេលនេះសមាគមបានព្យាបាលជូនប្រជាពលរដ្ឋជាង៣៤ម៉ឺននាក់ និងបានបញ្ជូនមកព្យាបាលបន្តចំនួនជាង៥ពាន់នាក់៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation