ឯកឧត្តម ហ៊ុន ម៉ាណែត៖ កិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពកម្ពុជា-វៀតណាម បានចូលរួមថែរក្សាសន្តិភាព ស្ថេរភាព និងសន្តិសុខតាមបណ្តោយព្រំដែន
| ព័ត៌មានជាតិ
SHARE

ត្បូងឃ្មុំ ៖ ប្រទេសជាតិ និងកងទ័ពគឺត្រូវ ការគ្នាទៅវិញ ទៅមក ពោលគឺប្រទេសជាតិត្រូវការកងទ័ព ដើម្បីភាពរឹងមាំ ចំណែកកងទ័ពក៏ត្រូវការប្រទេសជាតិដែករឹងមាំដូចគ្នាដើម្បីជាឳកាសអភិវឌ្ឍន៍សមត្ថភាពឲ្យបានខ្លាំខ្លា និងពេញលេញហើយ អាចទទួលរ៉ាប់រងភារកិច្ចដែលស្មុកស្មាញ ប្រែប្រួលទៅតាម ការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និងភាពជឿនលឿននៃបច្ចេកវិទ្យា ជាពិសេសការអភិវឌ្ឍន៍ និងប្រែប្រួលដ៏ឆាប់រហ័សនៃសភាព ការសន្តិសុខអន្តរជាតិ ។ នេះជាការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ក្នុងឳកាសអញ្ជើញជា អធិបតី សម្ភោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានាក្នុងសាលា ពលទាហានទី២ ដែលមានទីតាំងនៅឃុំ គងជ័យ ស្រុកអូរាំឳ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ។


ឯកឧត្តមមានប្រសាសន៍លើកឡើងថា ស្របពេលដែលកម្ពុជា កំពុងមានសន្តិភាព ស្ថេរភាពនយោបាយ និងការរីកលួតលាស់ ផ្នែកសេដ្ឋកិច្ច ដូចពេលបច្ចុប្បន្ន ទន្ទឹមនិងស្ថានភាពដែលកម្ពុជា ស្ថិតនៅលើផ្លូវ ដ៏វែងឆ្ងាយសម្រាប់បន្តដំណើរទៅមុខ ដោយពុះ ពារឧបស័គ្គជាច្រើនបន្តបន្ទាប់ក្នុងរបត់នៃការអភិវឌ្ឍន៍ ដូចសព្វ ថ្ងៃនេះ កងយោលពលខេរភូមិន្ទផ្ទាល់ត្រូវបន្តជម្រុញ ខិតខំប្រឹង ប្រែងអភិវឌ្ឍន៍សមត្ថភាព និងប្រសិទ្ធិភាពការងារ ដើម្បីធានាការ ឆ្លើយតបរ៉ាល់សំណូមពរ ភារកិច្ច គ្រប់ការលៈទេសៈ ។ ដំណើរ ការនៃការងារនេះ ត្រូវចាប់ផ្តើមពីអង្គភាពនិមួយៗជាចាំបាច់ ម្ចាស់ការលើខ្លួនឯងរួមផ្សំមានគំនិតឆ្នៃប្រឌិត ខិតខំរិៈរងវិធី ពិណិតដោះស្រាយ តម្រូវការជាក់ស្តែង ផ្អែកលើសក្កដានុពល ធនធានរបស់ខ្លួន និងត្រូវរៀបចំឲ្យមានប្រព័ន្ធការងារត្រឹមត្រូវ ច្បាស់លាស់ និងមានតម្លាភាព ។


ឯកឧត្តមបន្តថា កិច្ចសហប្រតិបត្តិការល្អ និងគ្រប់ជ្រុង ជ្រោយរវាងប្រទេសកម្បុជា និងប្រទេសវៀតណាម ពិសេសរវាង យោធភូមិភាគទី២ និងភូមិភាគទី៧វៀតណាម ធ្វើឲ្យអង្គភាព មានការរីកចម្រើនដូចសព្វថ្ងៃនេះ ជាក់ស្តែងនៅថ្ងៃនេះយើង កំពុងបានដាក់សម្ភោធនូវសមទ្ធិផលនានាជាច្រើន ដូចជា ទីលានបាញ់គ្រាប់ពិត អាគាទីចាត់ការ អាគាស្នាក់នៅ ទីលាន បាល់ទាត់ អាងហែលទឹក និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដែលបម្រើដល់សេចក្តីត្រូវការ ជីវភាពរស់នៅរបស់កងទ័ព ។ ដែលនេះបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ យោធភូមិភាគទី២ និងថ្នាក់ដឹកនាំសាលា ដែលបានកសាង អង្គភាពឲ្យមានភាពរឹងមាំលើគ្រប់វិស័យ ជាពិសេសពិតជា បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កលក្ខណៈឲ្យ សាលាពលទាហានទី២ អាចបំពេញភារកិច្ចស្នូលរបស់ខ្លួនក្នុង នាមជាមជ្ឈមណ្ឌល់ហ្វឹកហ្វឺន បណ្តុះបណ្តាលពលទាហានថ្មី និងបំប៉នជំនាញបច្ចេកទេសយោធា ប្រកបដោយប្រសិទ្ធិភាព ។


ជាមួយគ្នានោះលោក វ៉ ម៉ឹញលឿង មេបញ្ជាការយោធភូមិ ភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម មានប្រសាសន៍ថា ទំនាក់ទំនងយ៉ាងជិតស្និតរវាងប្រទេសជាតិទាំង២ គឺមានជាយូ ណាស់មកហើយ ក្នុងនោះយើងបានពូនជ្រុំឲ្យកាន់តែប្រសើរ ឡើងថែមទៀតជាបន្តបន្ទាប់ក្នុងនាមជាអ្នកជិតខាងល្អ ។ ដោយ ឡែកយោធភូមិភាគ២ កម្ពុជា និងយោធភូមិភាគទី៧ វៀតណាម បានរួមសុខរួមទុក ជាមួយគ្នាលើសមូរភូមិ ជាពិសេសការប្រឆាំង របបប្រល័យពូជសាសន៍ ដែលធ្វើឲ្យប្រទេសកម្ពុជាមានការ អភិវឌ្ឍន៍រីកចម្រើន ស្រស់បំព្រងដូចសព្វថ្ងៃនេះ ។


បើតាមរបាយការរបស់លោកឧត្តមសេនីត្រី ហាំ សុខា នាយករងសាលាពលទាហានទី២បានឲ្យដឹងថា សមិទ្ធិផល នានាក្នុងសាលាគឺផ្តើមកសាងឡើងវិញក្នុងឆ្នាំ២០១៨ និងបាន បញ្ចប់នៅខែធ្នូឆ្នាំ២០១៩ មានដូចជា ទីលានបាញ់ គ្រប់ពិត ទីលានបាល់ទាត់ អាងហែលទឹក អាគាស្នាក់នៅ អាគា ទីចាត់ការ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ។ សមិទ្ធផល ទាំងនេះកើតឡើងបាន គឺដោយសារការជួយជ្រោងជ្រែង និងឧបត្ថមពីសំណាក់ថ្នាក់ដឹកនាំ និងសប្បុរសជននានា ក្នុងនោះបញ្ជាការយោធភូមិភាគទី៧ វៀតណាម ក៏បានរួម ចំណែកមួយចំនួនធំផងដែរ៕ដោយ៖ ជឹង សេងឡុង


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation