មនុស្ស៩នាក់ស្លាប់ ក្នុងការវាយប្រហារដោយមីស៊ីល ទៅលើក្បួនព្យុហយាត្រាយោធា នៅយេម៉ែន
| ព័ត៌មានអន្តរជាតិ
SHARE

អ្នកនាំពាក្យម្នាក់ និយាយកាលពីថ្ងៃអាទិត្យថា ការវាយប្រហារដោយមីស៊ីលផ្លោងមួយ ដែលបានហែរកាត់ក្បួនយោធា សម្រាប់ក្រុមបំបែកខ្លួនយេម៉ែន ដែលគាំទ្រដោយអារ៉ាប់រួម បានសម្លាប់ទាហានយ៉ាងតិច៦នាក់ និងកុមារ៣នាក់ទៀត។

លោក Maged al-Shoebi អ្នកនាំពាក្យក្រុមនៃក្បួននេះ ថ្លែងថា បំផ្ទុះ បានកើតឡើងខណៈក្រុមបំបែកខ្លួនដែលគេស្គាល់ថាជាកម្លាំងតស៊ូ កំពុងប្រមូលក្បួនដង្ហែរ សម្រាប់អ្នកជ្រើសរើសថ្មី នៅក្នុងទីលានបាល់ទាត់មួយ ក្នុងទីរួមខេត្តដាល់។

ក្រុមបំបែកខ្លួននៅភាគខាងត្បូង ចងសម្ព័ន្ធមិត្ត ជាមួយក្រុមចម្រុះដឹកនាំ ដោយអារ៉ាប៊ីសាអូឌីត ដែលកំពុងប្រយុទ្ធនឹងក្រុមឧទ្ទាមហ៊ូទីយេម៉ែន ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់។ ប៉ុន្តែប្រជាជននៅភាគខាងត្បូង បច្ចុប្បន្នកំពុងមានជម្លោះ ជាមួយរដ្ឋាភិបាលយេម៉ែន ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងមានសម្ព័ន្ធមិត្តជិតស្និទ្ធ ជាមួយអារ៉ាប៊ីសាអូឌីត។

លោក al-Shoebi និយាយថា មនុស្សជាង ២០ នាក់រួមទាំងជនស៊ីវិល បានរងរបួសនៅក្នុងករណីផ្ទុះនេះ។ លោក បានស្តីបន្ទោសក្រុម Houthis ចំពោះការវាយប្រហារនេះ។ ក្រុមឧទ្ទាម មិនបានធ្វើអត្ថាធិប្បាយភ្លាមៗ លើហេតុការណ៍នេះទេ។ ក្រុមហ៊ូធី បានព្យាយាមដណ្តើមយកខេត្តដាដា ពីក្រុមបំបែកខ្លួននៅភាគខាងត្បូង អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនមានការរីកចម្រើនច្រើនទេ។

ជម្លោះនៅយេម៉ែន បានចាប់ផ្តើមដោយការដណ្តើមកាន់កាប់ រដ្ឋធានីសាណា នៅឆ្នាំ២០១៤ដោយពួកឧទ្ទាមហូធី។ ពួកគេ បានបណ្តេញរដ្ឋាភិបាល របស់លោកប្រធានាធិបតី Abed Rabbo Mansour Hadi ដោយបង្ខំឱ្យភៀសខ្លួន ទៅភាគខាងត្បូងប្រទេស ហើយនៅទីបំផុតទៅអារ៉ាប៊ីសាអ៊ូឌីត ដែលបានចូលក្នុងសង្គ្រាមនៅឆ្នាំ2015៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation