លោកញឹក ប៊ុនឆៃ នឹងចុះមូលដ្ឋានជួបប្រជាពលរដ្ឋដើម្បីរកការគាំទ្រ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖លោកញឹក ប៊ុនឆៃ ត្រូវបានអង្គសមាជវិសាមញ្ញរបស់គណបក្សខ្មែររួបរួមជាតិ ប្រគល់តួនាទីជាប្រធានគណបក្សឲ្យវិញហើយ ដើម្បីដឹកនាំគណបក្សក្នុងការចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នេះ។


ការប្រគល់តួនាទីប្រធានបក្សឲ្យលោកញឹក ប៊ុនឆៃ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ នេះ។

ក្រៅពីការប្រគល់តំណែងប្រធានគណបក្សខ្មែររួបរួមជាតិ ជូនលោកញឹក ប៊ុនឆៃ វិញ ក៏មានការជ្រើសតាំងលោកអ៊ុំ សុមន្ថា និងលោកទេព នន្នរី ជាអនុប្រធានគណបក្សផងដែរ។

ការសម្រេចប្រគល់តំណែងប្រធានគណបក្សខ្មែររួបរួមជាតិ ជូនលោកញឹក ប៊ុនឆៃ គឺបន្ទាប់ពី គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខ្មែររួបរួមជាតិ បានសម្រេចកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨។

លោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានថ្លែងទៅកាន់សមាជជិកខ្លួនថា គណបក្សខ្មែររួបរួមជាតិ គឺអព្យាក្រឹត្យមិនរណបបរទេស គ្មានបក្សពួកនិយម គ្មានអំពើពុរលួយ សហប្រតិបត្តិការជាមួយគណបក្សនយោបាយទាំងអស់ ដើម្បីឈានទៅដោះស្រាយបញ្ហាប្រទេសជាតិ ដូចជា បញ្ហាដីធ្លី លុបបំបាត់ការរំលោភសិទ្ធិមនុស្ស ការរំលោភដីធ្លី ដកយកដីសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុនឯកជនដែលមិនធ្វើការអអភិវឌ្ឍន៍មកប្រគល់ជូនប្រជាពលរដ្ឋដែលអត់មានដី លុបបំបាត់វប្បធម៌អន្តរាគមន៍ អន្តោប្រវេសន៍ខុសច្បាប់បញ្ជូនទៅប្រទេសដើមវិញ លើកតម្កើងសិទ្ធិសេរីភាពបញ្ចេគមតិ សេរីភាពសារព័ត៍មាន។

គណបក្សខ្មែររួបរួមជាតិ សហប្រតិបត្តិការជាមួយគណបក្សឈ្នះឆ្នោត ដើម្បីដោះស្រាយបញ្ហាប្រទេសជាតិ ហើយបើកជំហរស្វាគមន៍រួបរួមគ្នាកសាងសន្តិភាពស្ថេរភាព ដើម្បីការអភិវឌ្ឍន៍ប្រទេសជាតិ។

លោកបានបន្តថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ខិតជិតមកដល់ សូមឲ្យសមាជិកទាំងអស់ពង្រីកការឃោសនាគ្រប់រូបភាព ដើម្បីឲ្យមជ្ឈដ្ឋានទូទៅ និងប្រជាពលរដ្ឋបានស្គាល់គណបក្សខ្មែររួបរួមជាតិ លេខរៀងទី១ និងសូមអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ទៅបោះឆ្នោតទាំងអស់គ្នា៕

រូបភាព៖មួង សុវណ្ណារិទ្អ



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation