ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ៖ គ្រប់ភាគ្គីពាក់ព័ន្ធទាំងអស់ត្រូវរួម សហការគ្នាអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីផ្តល់ប្រ យោជន៍ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ
| ព័ត៌មានជាតិ
SHARE

ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋគ្រប់រូបសុទ្ធតែទទួលផលប្រយោជន៍ជាក់ ស្តែងពីការអនុវត្តកម្មវិធីនយោបាយរបស់រដ្ឋាភិបាល ក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ជាពិសេសការកែទម្រង់គ្រប់វិស័យ ដែលបាន ធ្វើឲ្យប្រជាជនគ្រប់ស្រទាប់មានការពេញចិត្ត ជាអាទិ៍ ការតម្លើងបៀវត្ស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីចូលនិវត្តន៍ និងអតីត យុទ្ធជន ការតម្លើងបៀវត្សកម្មករ និយោជិក ការផ្តល់ ប្រាក់ឧបត្ថម្ភ ដល់ស្ត្រីមាន ផ្ទៃពោះជាកម្មករ និយោជិក ការអនុវត្តសន្តិ សុខសង្គម ផ្នែកសុខុមាលភាព ការពង្រីកសមធម៌មូលនិធិសម្រាប់ ជនក្រីក្រ ការលុបចោលការយក ថ្លៃសេវាសាធារណៈចាំបាច់មួយចំនួន ការបន្ថូរបន្ធយពន្ធ និងការអនុគ្រោះពន្ទ លើប្រភេទពន្ធមួយចំនួន ជាដើម ។ នេះជាការលើកឡើង របស់លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការរកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍ ក្នុងឳកាស អញ្ជើញជាអធិបរតីសន្និបាទបូក សរ៉ុបការងារសមាគមនារីកម្ពុជាដើម្បី សន្តិភាព និងអភិវឌ្ឍន៍ និងគណៈ ចលនាស្រ្តីឆ្នាំ២០១៩ និងទិសដៅ ភារកិច្ច ២០២០ នៅសាលាខេត្ត ត្បូងឃ្មុំនារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ។


លោកជំទាវមានប្រសាសន៍លើកឡើងថា ការបញ្ចុះថ្លៃភ្លើង ថ្លៃទឹក ហើយ ចុងក្រោយនេះ គឺការអនុវត្តទាក់ទងនឹងកម្មវិធីស្ត្រីមានផ្ទៃពោះ ពីការចាប់ផ្តើមមានផ្ទៃពោះរហូតដល់កូនមានអាយុ២ឆ្នាំ ដែលជាកម្មវិធី គាំពារសង្គមដ៏មានប្រសិទ្ធិភាពមួយ ឆ្លើយតបចំគោលដៅដែល យើងត្រូវដោះស្រាយ ។ តែយ៉ាងណានៅមានឧបសគ្គនិងបញ្ហាប្រឈមជាច្រើនដែលត្រូវពិចារណា និងប្តេជ្ញាចិត្តដើម្បីដាក់ចេញនូវ វិធានការអនុវត្តបន្ត សំដៅធានានូវបាននូវសុខសន្តិភាព ភាពសុខដុមរមនារបស់ប្រជាពលរដ្ឋដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍ។


ចាប់ពីពេលនេះរហូតទៅដល់ការបោះឆ្នោតឆ្នាំ ២០២២ - ២០២៣ ខាងមុខ គណបក្សបាននិងកំពុងប្រមូលផ្តុំលើការងារដឹកនាំសំខាន់ៗ ដើម្បីពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ សម្រេចឲ្យបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ អនុវត្តកម្មវិធីកែទម្រង់ចាំបាច់នានារបស់រាជរដ្ឋាភិបាល លើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃសេវាសាធារណៈ ឲ្យមានលក្ខណៈកាន់តែស៊ីជំរៅនិងទទួលបានលទ្ធផល ដើម្បីទទួលបាននូវការពេញចិត្តពីសំណាក់ប្រជាពលរដ្ឋ និងធ្វើឲ្យគាត់បានយល់ច្បាស់ពីភាពអគតិនិងល្បិចកលដ៏ពិសពុលរបស់គណបក្សប្រឆាំង ដែលព្យាយាមបំពុលសង្គម បំភ្លៃការពិត ពិសេសប៉ុណប៉ងធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាល និងរបប រាជានិយម ។


ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ មានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ជានាយករដ្ឋមន្រ្តី បាននឹងលើកកម្ពស់គុណ តម្លៃស្រ្តីឲ្យក្លាយជាអ្នកដឹកនាំតាមក្រសួងស្ថាប័នរបស់ជាតិ និងបង្កើន យកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ធនធានស្រ្តី ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងវិស័យសង្គមកិច្ចជាដើម សំដៅធានា និងឆ្លើយតបទៅ នឹងសាកលភាវូនីយកម្ម ទាំងក្នុងក្របខណ្ឌតំបន់ និងពិភណលោក។


បើតាមរបាយការរបស់លោក ជំទាវ ឡេង សុខា អនុប្រធាន កិត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ត្បូងឃ្មុំ បានឲ្យដឹងថា បណ្តាញសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ គ្រប់លំដាប់ថ្នាក់ដោយមានកិច្ចសហការជាមួយមន្ទីរ កិច្ចការនារី អង្គការដៃគូរ បានធ្វើសកម្មភាពផ្សព្វផ្សាយអំពីគោល នយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ការធ្វើចំណាកស្រុកស្របច្បាប់ វេទិការលើកំពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ការចុះ សំបុត្រអត្រានុកូលដ្ឋាន ការទប់ស្កាត់ការជួញដូរស្រ្តី និងកុមារ យុទ្ធនាការ១៦ថ្ងៃ ក្រោមប្រធានបទ រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដោះ ស្រាយលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ អំពីសុខភាពបន្តពូជ, ការចិញ្ចឹមកូនតាមបែបវិជ្ជមាន ក្រោមប្រធានបទកាតព្វកិច្ចឪពុកម្តាយ និងភារកិច្ចរបស់កូន។ល។ សរុបចំនួន ២៣៣លើក អ្នកចូលរួមជាស្ត្រី ៧,២៨១នាក់ ។ បើកវគ្គបណ្តុះបណ្តាលលើកកម្ពស់សមភាពយេនឌ័រ ក្នុងវិស័យកសិកម្ម និងការប្រើប្រាស់ព័ត៌មានវិទ្យា តាមប្រព័ន្ធ ទូរស័ព្ទវៃឆ្លាត បច្ចេកទេសធ្វើម្សៅត្រី ចិញ្ចឹមមាន់ ចាក់វ៉ាក់សាំងមាន់-ជ្រូក បច្ចេកទេសវេចខ្ចប់ និងស្តុកទុកបច្ចេកទេសជឿកៅស៊ូ បណ្តុះ បណ្តាលវិជ្ជាជីវៈ អ៊ុកសក់សំអាងការ ធ្វើក្រចក ផាត់មុខ កាត់ សម្លៀក បំពាក់។ល។ សរុប ៧៧វគ្គ អ្នកចូលរួមជាស្ត្រី ៧៦៨នាក់ ។


សូមជម្រាបដែរថា អង្គសន្និបាទរបស់សមាគមនារីកម្ពុជាដើម្បី សន្តិភាព និងអភិវឌ្ឍន៍ក៏បានសម្រេចគាំទ្រលោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ ជាប្រធានកិត្តិយស និងលោកស្រី នីចាន់ធីតា អភិបានរងខេត្ត ជាប្រធានសម្រាប់ដឹកនាំបន្តផងដែរ ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation